​​
​ល្បែងសុីសងខុសច្បាប់រស់ឡើងវិញជិតស្ពានអាកាសស្ទឹងមានជ័យនិងសង្កាត់បឹងទំពន់០១ បែរជា លោកវរសេនីយ៍ទោ ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យធ្វើដេកលក់មិនដឹកនាំបង្រ្កាប
ដោយ លោក តែម កយ - Thu,14 November 2019 (Time 10:22 PM)

(ភ្នំពេញ ) ៖ ប្រជាពលរដ្ឋ ​ហាក់កាន់តែមានការងឿងឆ្ងល់យ៉ាងខ្លាំងឡើងៗ បន្ទាប់ពីឃើញទីតាំង ​​និងសកម្មភាពដំណើរការលេងល្បែងជល់​មាន់ បៀរ និង អាប៉ោង រស់ឡើងវិញទាំងពីរកន្លែង ដែលនៅជាប់នឹងប្រឡាយទឹកស្អុយ ជិតស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុ​ងសង្កាត់ស្ទឹងមានជ័យទី២ ហើយមួយកន្លែងទៀតស្ថិតនៅភូមិចំរើនផល សង្កាត់បឹងទំពន់១ នៅក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ បើកលេងយ៉ាងគគ្រឹកគគ្រេង លាយឡំជាមួយសម្លេងហ៊ោកញ្ជ្រៀវ ហាក់បីដូចជា គ្មានញញើតនិងសមត្ថកិច្ច បើទោះទីតាំងទាំងនេះធ្លាប់រងការបង្រ្កាបម្តងរួចក៏ដោយ។

យោងតាមប្រជាពលរដ្ឋ រស់នៅជិតខាង បានរាយការណ៍មកថា សកម្មភាពដំណើរការលេងល្បែងជល់​មាន់ បៀរ និងអាប៉ោងទាំងពីរកន្លែងនេះ ដែលគេស្គាល់ថា៖

ទី១.ឈ្មោះសាញ់ នៅខាងក្រោយវត្តសមកុសល្យ ស្ថិតនៅភូមិចំរើនផលសង្កាត់បឹងទំពន់១ បច្ចុប្បន្នអោយកូនចៅឈ្មោះអាម៉ៅជាអ្នកគ្រប់គ្រង ទី២.មានម្ចាស់ឈ្មោះ (ឆើត) តែបច្ចុប្បន្ននេះ លោក( ឆេីត) បានឲ្យលោក ( ម៉េង) គ្រប់គ្រងជំនួសវិញ តែទីតាំងទាំងនេះលេងនៅកន្លែងចាស់ដដែល កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង មានទាំងសម្លេងហ៊ោកញ្ជ្រៀវ ដែលរំខានដល់ការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។ សូមបញ្ជាក់ថា ទីតាំងទាំងពីរខាងលើនេះ សមត្ថកិច្ច ទើបតែបង្ក្រាបហើយឥឡូវបើកលេងឡើងវិញដដែលហាក់បីដូចជាមិនបង្ក្រាបអីបន្តិចសោះ ស្រាប់តែឃើញបើកលេងវិញរាល់ថ្ងៃ ដោយបំ​ពងនូវសម្លេងហ៊ោកញ្ជ្រៀវ និង រំខានដល់ប្រជាពលរដ្ឋ ហើយក៏គ្មានឃើញ សមត្ថកិច្ចណា ចុះទៅបង្ក្រាបនោះទេ មានតែមុខចុះទៅយកលុយ ពីម្ចាស់សង្វៀននោះ ដាក់ហោប៉ៅ ហើយដើ​រចេញទៅបាត់ ដោយសារតែគេដឹងថាម្ចាស់ទីតាំងបើកជល់មាន់ទាំងនេះ ប្រហែលជាមានខ្នងបង្អែកហេីយ បានជាធ្វេីការបង្រ្កាបគ្មានប្រសិទ្ធិភាពអីបន្តិចសោះឡើយ ។ ហើយ​ក​​ន្លែងជល់មាន់ បៀរ អាប៉ោងទាំងពីរកន្លែងនេះ ត្រូវមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង ដោយឃើញលេងយ៉ាងអនាធិបតេយ្យ ផ្គើននិង អាជ្ញាធរខណ្ឌមានជ័យទៅវិញ ។ ​ ​​​​​បើ​តាមប្រសាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងទាំង១៤ ខណ្ឌក្នុងរាជធានីភ្នំពេញ បន្តក្នុងការបង្ក្រាបទីតាំ​ងដែលបើកល្បែងស៊ីសងគ្រប់​ប្រភេទ ឲ្យអស់នៅតាមមូលដ្ឋាន និងត្រូវតាមដានដើម្បីកុំឲ្យលួចបើកឡើងវិញនៅទីកន្លែងណាដែលអាជ្ញាធរធ្លាប់ចុះបង្រ្កាប។ មហាជនមានការងឿងឆ្ងល់ថា ទីតាំងពីរកន្លែងខា​ងលើ សមត្ថកិច្ចទើបចុះបង្ក្រាបថ្មីៗ ហេតុអ្វីបានជាអាចបើកលេងវិញបានដោយរលូន គ្មានការរំខានដល់ អាជ្ញាធរ និង សមត្ថកិច្ច ក្នុងខណ្ឌមានជ័យ ឬមួយលោកវរសេនីយ៍ទោ ម៉េង វិមានតារា ដែលគេស្គាល់ថាជាអធិការនគរបាលខណ្ឌមានជ័យ ធ្វើជាដេកលក់រាល់ថ្ងៃហើយមើលទៅបានជាមិនឃើញដឹកនាំកម្លាំងជំនាញចុះបង្រ្កាបអីបន្តិចសោះ នេះឬអាជ្ញាធរសុទ្ធតែសន្យាអះអាងថា អនុវត្តន៍តាមយុទ្ធសាស្រ្តលក្ខណៈសម្បត្តិនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំណុចរបស់ប្រមុខរាជរដ្នាភិបាលសព្វថ្ងៃនេះដើម្បីបម្រើប្រជាពលរដ្ឋ រក្សាសន្តិសុខក្នុងមូលដ្ឋាននោះ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 20773 នាក់
ម្សិលមិញ ​ 21052 នាក់
សប្តាហ៍នេះ​ 139052 នាក់
សរុបទាំងអស់​ 16118375 នាក់

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

ពលរដ្ឋក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខ្លាំងពីទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត ខណៈដែលម្ចាស់អាជីវកម្មមិនយកចិត្តទុកដាក់លើវិធានការការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍

មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន​៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនកម្ពុជា ថៃ ក្នុងខេត្តបា​ត់​ដំបង

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)