​​
​ចាប់សត្វមាន់រស់ប្រម៉ាណ ប្រហែល 3500ក្បាល ដែលឈ្មោះ ចែ ផល្លា ឃុបឃិតជាមួយ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដឹកចេញពីថៃ ត្រូវមន្ត្រីក្រសួងកសិកម្ម សហការជាមួយមន្ត្រីប៉េអុឹមលើផ្ទៃប្រទេស ចាប់បញ្ជូនទៅភ្នំពេញ
ដោយ លោក អុិត សាផល - Sun,03 November 2019 (Time 01:48 PM)

បាត់ដំបង៖សត្វមាន់រស់ប្រម៉ាណ ប្រហែល 3500ក្បាល ដែលឈ្មោះ ចែ ផល្លា ឃុបឃិតជាមួយ លោក ទី ប៊ុនឡង់ ប្រធានការិយាល័យប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដឹកចេញពីថៃ ត្រូវមន្ត្រីក្រសួងកសិកម្ម សហការជាមួយមន្ត្រីប៉េអុឹមលើផ្ទៃប្រទេស ចាប់បញ្ជូនទៅភ្នំពេញ យោងតាមសេចក្តីរាយណ៍ថា សកម្មភាពបង្រ្កាបខាងលើធ្វើឡើងនៅយប់ចន្លោះ ថ្ងៃទី ២, ៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅលើទឹកដីក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

សត្វមាន់រស់ដែលចែ ផល្លា ឃុបឃិតជាមួយ លោក ទី ប៊ុនឡង់ នាយការិយាល័យប្រចាំច្រកទ្វារអន្តរជាតិព្រំ ខេត្តប៉ៃលិន ដឹកចេញពីប្រទេសថៃ មានសត្វមាន់ប្រម៉ាណ ប្រហែល 3500ក្បាល ។
ក្រោយពីមន្ត្រីមកពីក្រសួុងកសិកម្ម សហការជាមួុយមន្ត្រីប៉េអុឹមលើផ្ទៃប្រទេស ចាប់សត្វមាន់ដែលមេការិយាល័យគយ ឃុបឃិតគ្នាជាមួុយមេឈ្មួញខាងលើនេះបានហើយ ភ្លាមៗមិនបង្អង់យូរក៍បញ្ជូនបន្តទៅក្រុងភ្នំពេញបាត់ស្រមោល ។
លោក ឈឹម វិច្ឆិរ៉ា ប្រធានមន្ទីកសិកម្មខេត្តបាត់ដំបង បានប្រាប់តាមទូរស័ព្ទថាលោកមិនបានដឹងរឿងនេះទេ ។

ដោយឡែកខាងមន្រ្តី ក្រសួងកសិកម្មនិងមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលសហការគ្នាចុះមកបំពេញភារកិច្ចនេះ ខាង បាត់ដំបងប៉ុស្ដិ៍ online មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយសារមិនមានលេខទូរស័ព្ទ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18001 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135818 នាក់
សរុបទាំងអស់​ 11651024 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង