​​
​កំលាំងអធិការនគរបាលក្រុងបាត់ដំបងងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់រួមនិងថ្នាំញៀន២ថង់
ដោយ លោក អុិត សាផល - Thu,28 November 2019 (Time 12:56 PM)

បាត់ដំបង ៖ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខខុន ស្នងការនគរបាលខេត្តបាត់ដំបង និងក្រោយការណែនាំរបស់ឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរង ទទួលផែនប្រឆាំងគ្រឿងញៀន
ក្រោយការដឹកនាំរបស់លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង

ជាក់ស្តែងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចក្រុមទី១០ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង កំលាំងជំនាញប្រឆាំងគ្រឿងញៀន បានសហការកំលាំងអន្តរាគមន៍ នៃ អធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។

បានចុះប្រតិបត្តិការបង្រ្កាបកណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណីក្នុងបទល្មើសជាក់ស្តែង ក្នុងកិច្ចប្រតិបត្តិនេះកំលាំងយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានដូចខាងក្រោម:។
១_ ហន ថៃហ៊ួត ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅ ភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២_ ឈ្មោះ សុខ សុភាព ហៅសត់ ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន:
ម្សៅក្រាមពណ៏សថ្លាច្រក្នុងថង់ប្លាស្ទិចថ្លាចំនួន០២ថង់(តូច០១ថង់ ធំ០១ថង់), កាបូបសំរាប់ដាក់លុយពណ៏ឈាមជ្រូកចំនួន០១, ទូសព្ឌ័ចនួន០២គ្រឿង(ចាស់), ដបកែឆ្នៃសំរាប់ប្រើប្រាស់ថ្នាំញៀនចំនួន០១, កន្រៃ្តយតូចចនួន០១, ដែកកេះចំនួន០១, អំពូលកែឆ្នៃចនួន០១, ថង់ប្លាស្ទិចចំនួន០៣, ម៉ូតូ០១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៏ខ្មៅ សេរី២០១៦, ពាក់ស្លាកលេខបាត់ដំបង1x២៥៩១ លេខតួ ម៉ាស៊ីនND១២៥ME ៩៥២៧០៣៨។
វត្ថុតាងនិងជនសង្ស័យបានបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋានគរបាលខេត្តបាត់ដំបងដើម្បីចាត់ការបន្តតាមនីតិវិធិច្បាប់។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21618 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139209 នាក់
សរុបទាំងអស់​ 9078877 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង