​​
​ជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដោយជំងឺបេះដូង
ដោយ លោក អុិត សាផល - Thu,28 November 2019 (Time 01:16 PM)

ប៉ៃលិន៖មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩ដោយគេប្រទះឃើញជនជាតិថៃម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដឹហ្គដអហ្វហ្វលជាន់ទី៤(បន្ទប់លេខ៤៤០៩) ស្ថិតក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះអាក់ខារ៉ាផុងផៃសានសំផុត(Akkpharaphongphaisan Samphot) ជាជនជាតិថៃអាយុ៥៨ឆ្នាំភេទប្រុសកាន់ប៉ាស្ព័រលេខAA 6590476។
ប្រភពពីបុគ្គលិកបំរើការងារនៅសណ្ឋាគារខាងលើនោះបានឲ្យដឹងថាគេតែងតែឃើញបុរសនោះមកសំរាកនៅទីនេះជាញឹកញាប់ពេលដែលគាត់ចូលមកខ្មែរដើម្បីលេងល្បែងនៅក្នុងកាស៊ីណូ។

ក្រោយពីសមត្ថកិច្ចនគរបាលជំនាញកោសល្យវិច្ច័យនិងគ្រូពេទ្យបង្អែកខេត្តប៉ៃលិនធ្វើកោសល្យវិច្ច័យត្រួតពិនិត្យចប់សព្វគ្រប់រួចបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន។

ចំពោះសាកសពជនរងគ្រោះត្រូវបានធ្វើកំណត់ហេតុប្រគល់ទទួលឲ្យបងប្អូនគ្រួសាសពខាងភាគីថៃដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21603 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139194 នាក់
សរុបទាំងអស់​ 9078862 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង