ដោយ លោក អិត សាផល - Fri,29 November 2019 (Time 05:07 AM)
ខេត្តបាត់ដំបង៖ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពី លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅ ថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១៨:០០នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលបានដឹកនាំ ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បាន ចុះប្រតិបត្តិការ បង្ក្រាប ករណី អំពើលួច ( ឆក់យកទូរសព្ទ័ដៃ ) មួយករណី ឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០១ នាក់ ឈ្មោះ មុត ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
កើតហេតុ៖
នៅថ្ងៃពុធ ១ កើត ខែមិគសិរ ឆ្នាំកុរ
ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅចំណុចភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះចំនួន ០១ នាក់
ឈ្មោះ ម៉េង ពុទ្ធិការ ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។វត្ថុតាងដកហូតរួមមាន ៖
ទូរស័ព្ទដៃម៉ាក iphone X ពណ៌ ស មួយគ្រឿង ( ជារបស់ជនរងគ្រោះ )
ម៉ូតូម៉ាក ហុងដា Today ពណ៌ ទឹក្រូច ស គ្មានស្លាកលេខ ( ម៉ូតូជិះធ្វើសកម្មភាព )
បច្ចុប្បន្៖នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។ span>