​​
​ការសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករកីឡាការិនីហែលទឹកចំនួន១២រូប មុនចេញដំណើរចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែធ្នូ
ដោយ លោក តែម កយ - Fri,29 November 2019 (Time 04:58 PM)

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធាន សហព័ន្ធកីឡាហែលទឹកកម្ពុជា បានជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករកីឡាការិនី ហែលទឹក កម្ពុជាចំនួន១២រូប ដឹកនាំលោក ហែម គិរី អគ្គនាយកសហព័ន្ធកីឡាហែលទឹកកម្ពុជា មុនចេញដំណើរទៅប្រកួតកីឡាស៊ីហ្គេមលើកទី៣០ ឆ្នាំ២០១៩ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នៅប្រទេស ហ្វីលីពីន។

លោក ហែម គិរី បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធកីឡាហែល ទឹកកម្ពុជាទាក់ទងនឹងស្ថានភាពហ្វឹកហាត់ ការផ្គត់ផ្គង់អាហារូបត្ថម្ភ ដើម្បីបង្កើនសមត្ថភាពរបស់កីឡាករ កីឡាការិនី ក្នុងការត្រៀមខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន។

សូមជម្រាបជូនថា៖ វិញ្ញាសារសម្រាប់ត្រៀមចូលរួមក្នុងកីឡាស៊ីហ្គេមលើកទី៣០រួមមាន៖ ហែលរបៀប សេរីបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបកង្កែបបុរសនារីរយៈ ពេលចម្ងាយ៥០ម៉ែត្រ ១០០ម៉ែត្រ និង២០០ម៉ែត្រ ហែលរបៀបផ្ងារនារីរយៈពេលចម្ងាយ៥០ម៉ែត្រ ហែល របៀបផ្ងារបុរសនារីរយៈពេលចម្ងាយ៥០ម៉ែត្រ និង១០០ម៉ែត្រ ហែលបួនរបៀបឯកត្តជនបុរសរយៈពេល ចម្ងាយ២០០ម៉ែត្រ និងហែលបណ្តាក់របៀបសេរីបុរសនារីរយៈពេលចម្ងាយ ៤x១០០ម៉ែត្រ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ក៏បានផ្តាំផ្ញើឱ្យកីឡាករនិងកីឡាការិនីខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម រក្សាកេរ្តិ៍ឈ្មោះជាកីឡាករកម្ពុជាប្រកបដោយសេចក្តីថ្លៃថ្នូរ គោរពវិន័យឱ្យបានខ្ជាប់ខ្ជួន និងបាន ជូនពរពួកគេឱ្យទទួលបានជ័យជំនះនៅក្នុងការប្រកួតជូនជាតិមាតុភូមិយើង៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18007 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135824 នាក់
សរុបទាំងអស់​ 11651030 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង