​​
​អ្នកលេងពូថៅដៃនិងដំបងបណ្តាលឲ្យអ្នកដទៃរងរបួសស្នាមត្រូវឃាត់ខ្លួននៅអធិការនគរបាលក្រុងបាត់ដំបង
ដោយ លោក អុិត សាផល - Sat,30 November 2019 (Time 06:37 PM)

បាត់ដំបង៖នៅពីយប់ថ្ងៃ សុក្រ ៣កើត ខែ មិគសិរ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៩និង២០នាទី អនុវត្តតាមបទបញ្ជារប ស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នង ការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាន កម្លាំងជំនាញផ្នែកព្រហ្មទ័ណ្ឌនៃអធិ ការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលមាន លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការនគរ បាលក្រុងបាត់ដំបងបានធ្វើការឃាត់ខ្លួនជន សង័្សយ ចំនួន០៥÷
១-ឈ្មោះ ពៀន បៀន ភេទប្រុស អាយុ ៣៤ឆ្នាំ
២-ឈ្មោះ នី ណារី ភេទប្រុស អាយុ ៣១ឆ្នាំ
៣-ឈ្មោះ ហៀន ចិន ភេទប្រុស អាយុ ៣១ឆ្នាំ
៤-ឈ្មោះ ធី លី ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ងៀន ងើប ភេទប្រុស អាយុ ២២ឆ្នាំ ។ ជនសង្ស័យទាំង ០៥នាក់នេះ មានទីលំនៅ ភូមិសំបកមាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិសាត់ ដូចគ្នា មកធ្វើការជាកម្មករនៅក្រុងបាត់ ដំ បង ។

ជនសង័្សយខាងលើបានបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើអាវុធ)ទៅលើជនរងគ្រោះឈ្មោះ រឿម សុខា ភេទប្រុស អា យុ២៨ឆ្នាំមានទីលំនៅភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្តាលឲ្យរងរបួស នៅត្រង់ចំណុចក្រុមទី៤១ ភូមិព្រែក មហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនសាកសួរ ស្រាវជ្រាវជន សង្ស័យខាងលើត្រូវបាននគរបាលកសាងសំ ណុំរឿងបញ្ជូនមកការិយាល័យជំនាញ នៅ ស្នងការដ្ឋានដើម្បីចាតការបន្តតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21587 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139178 នាក់
សរុបទាំងអស់​ 9078846 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង