​​
​ទីតាំងចោលសំរាមយ៉ាងអនាធិបតេយ្យមួយកន្លែងអាជ្ញាធរនិងមន្ត្រីមូលដ្ឋានមើលមិនឃើញ
ដោយ លោក តែម កយ - Tue,05 November 2019 (Time 05:42 AM)

ភ្នំពេញ៖ទីតាំងផ្ទះជួលមួយកន្លែងបានយកសំរាមចោលយ៉ាងអាណាធិបតេយ្យដែលគេស្គាល់ថាជារបស់លោកអ៊ា ផុង មានបន្ទប់ជួលរហូតដល់ជិតមួយពាន់បន្ទប់បាននាំគ្នាយកសំរាមមកចាក់ចោលនៅដីទំនេរមួយកន្លែងជិតផ្ទះជួលរាយប៉ាយពេញផ្លូវក្លិនស្អ្អុយដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះនិងបង្ករអោយស្ទះប្រព័ន្ធលូបងង្ហូរទឹកនៅពេលភ្លៀងម្តងៗ។

ទីលានចោលមួយកន្លែងស្ថិតនៅលើផ្លូវបេតុងលេខ 58R ស្ថិតក្នុងភូមិទួលថ្ងាន់ សង្កាត់ទូលសង្កែទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ និងមានព្រំប្រទល់ជាប់ជាមួយ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ជាប់និងជ្រោះបាត់ស្នេហ៍។

ពលរដ្ឋដែលរស់នៅក្បែរនោះបានលើកឡើងថាទីតាំងដែលចោលសំរាមរបស់ម្ចាស់ផ្ទះជួលលោកអ៊ា ផុងនេះបានបណ្ដែតបណ្ដោយឱ្យអ្នកដែលជួលផ្ទះរបស់គាត់យកសំរាមទៅចោលយ៉ាងអាណាធិបតេយ្យរាយប៉ាយពេញតែផ្លូវហើយធុំក្លិនស្អុយស្ទើរតែរស់នៅពុំបាននិងបំពុលបរិស្ថានយ៉ាងគឃ្លើនមិនខ្លាចនឹងញញេីតអ្នកណាសោះពេលសំរាន្តពេលហូបបាយមិនដែលសុខស្រួលម្ដងណានោះទេដោយសារធំក្លិនសំរាមបំពុលបរិស្ថានបែបនេះជាពិសេសពេលភ្លៀងម្ដងៗបង្កឲ្យមានទឹកជំនន់ដោយសារសំរាមហូរចូលលូដែលស្ទះប្រព័ន្ធលូធ្វើឲ្យទឹកហូរចូលផ្ទះសំបែងព្រមទាំងមានដង្កូវហូរចូលទៅក្នុងផ្ទះផងដែរ ពួកគាត់រស់នៅសព្វថ្ងៃទាំងវេទនាហើយពួកគាត់ព្រួយបារម្ភអំពីបញ្ហាសុខភាពរបស់ពួកគាត់ដែលនឹងអាចកើតជំងឺផ្សេងៗ។

ពួកគាត់មិនដែលឃើញមានមន្ត្រីអាជ្ញាធរមូលដ្ឋានណាចុះមកធ្វើការណែនាំដល់ម្ចាស់ផ្ទះជួលម្ដងណានោះទេឬមួយមន្ត្រីអាជ្ញាធរនៅក្នុងមូលដ្ឋានត្រូវរ៉ូវគ្នាជាមួយម្ចាស់ផ្ទះជួលហើយយ៉ាងមើលទៅបានជាបើកដៃឲ្យចោលសំរាមយ៉ាងអនាធិបតេយ្យដោយគ្មានសណ្តាប់ធ្នាប់បែបនេះ។

ពលរដ្ឋសំណូមពរដល់អាជ្ញាធរនិងមន្ត្រីក្នុងមូលដ្ឋានមេត្តាចុះត្រួតពិនិត្យទីតាំងចោលសំរាមយ៉ាងអនាធិបតេយ្យនេះមួយផងទានកុំឲ្យចោលសំរាមបែបនេះបំពុលបរិស្ថានពេកហើយ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18017 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135834 នាក់
សរុបទាំងអស់​ 11651040 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង