​​
​នគរបាលអន្ដោប្រវេសន៍ច្រកអន្តរជាតិដូងម្នាក់ផឹកចំស្រាបាញ់ ដកកាំភ្លើងបាញ់ផ្អើលប្រជាពលរដ្ឋទាំងយប់
ដោយ លោក អុិត សាផល - Wed,11 December 2019 (Time 12:45 PM)

(បាត់ដំបង)៖ នៅយប់ថ្ងៃទី១០ធ្នូម្សិលមិញ មានករណីបាញ់បោះសេរីមួយ ដែលបង្កឡើងដោយនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងម្នាក់ ស្រវឹងជោកជាំ បានដកកាំភ្លើងបាញ់ចំនួន១៤គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ និងឃាត់ខ្លួនបានភ្លាមៗនៅកន្លែងបង្ករហេតុផងដែរ។

យោងតាមការលើកឡើងរបស់សមត្ថកិច្ចបានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ នៅ លីដា អាយុ៣២ឆ្នាំ មានតួនាទីជា នាយផ្នែកនៃច្រកទ្វារអន្ដរជាតិដូង កាន់កាប់កាំភ្លើងបាញ់បោះដោយសេរី ម៉ាក Sig Sauer។

ប្រភពដដែលបានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលមន្ដ្រីនគរបាលរូបនេះ បាញ់បោះសេរីរហូតដល់១៤គ្រាប់នេះ គឺមកពីស្រវឹងជោកជាំ។

ក្រោយបង្កហេតុ ខ្មាន់កាំភ្លើង ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង ឃាត់ខ្លួនភ្លាមៗ ដើម្បីសាកសួរ និងចាត់ការបន្ដតាមនីតិវិច្បាប់

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21594 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139185 នាក់
សរុបទាំងអស់​ 9078853 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង