​​
​ជនសង្ស័យពីរនាក់ជួញដូរនូវសាធាតុញៀនត្រូវកម្លាំងនគរបាលស្រុកបវេលឃាត់ខ្លួន
ដោយ លោក អុិត សាផល - Sun,01 December 2019 (Time 04:22 PM)

បាត់ដំបង៖កាលពីថ្ងៃ សុក្រ ៣កើត ខែ មិគសិរ ឆ្នាំកុរឯក ស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ វេលាម៉ោង ១១និង០៧នាទី អនុវត្តជាប់ជា ប្រចាំនូវអនុសាសន៍ដឹកនាំរបស់ឯកឧត្តម ឧត្តម សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបា ត់ដំបង និងក្រោមការចង្អុល បង្ហាញលើការ ងារជំនាញពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នង ការរងផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន នគរបាលស្រុកប វេល ដែលមានលោកវរសេ នីយ៍ទោ សុខ សារិន ជាអធិការនគរបាលស្រុក បានដឹកនាំធ្វើការ បង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារ ធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្តបាត់ដំបង ។

ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ វុត ធី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេលខេត្ត បាត់ ដំបង ។
២-ឈ្មោះ វ៉ាជីវ: ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំ បង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៤ថង់ ទម្ងន់ ១៥,៥៨ក្រាម (ទាំងសំបក)
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (យ៉ាម៉ា WY) ចំនួន ១៧៧គ្រាប់ មានទម្ងន់ ១៧,៤៥ក្រាម
-ប្រាក់រៀលចំនួន ៣០១,៧០០រៀល (សាមសិបម៉ឺនមួយពាន់ប្រាំពីររយរៀល)
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១
-សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្ន៖ជនសង្ស័យ និង វត្ថុតាង បច្ចុប្បន្ននេះបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21608 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139199 នាក់
សរុបទាំងអស់​ 9078867 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង