​​
​ពលរដ្ឋ​ឃុំ​រាម​ កំពុង​ស្រែករក​យុត្តិធម៌​ ព្រោះ​តែ​ក្រុមហ៊ុនចំនួន​ ៤ កំពុង​គំរាមកំហែង​ឈូសឆាយ
ដោយ លោក មុិច សុគន្ធ - Fri,13 December 2019 (Time 05:40 AM)

ខេត្តព្រះសីហនុ៖ ពលរដ្ឋ​ជាច្រើន​គ្រួសារកំពុង​ភ័យ​ស្លន់ស្លោខណ: មាន​ក្រុមហ៊ុន​ជាច្រើន​កំពុង​មាន​គម្រោង​ និង​គំរាមកំហែង​ក្នុងការ​ឈូសឆាយ​ ដី​និង​ផ្ទះ វត្តអារាម​ វិទ្យាល័យ​ ផ្សារ​ ​របស់ពួកគាត់​ ដែលកំពុង អាស្រ័យផលរស់នៅ​ភូមិ​ស្មាច់ដែង​ ឃុំរាម​ ស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​។ ជាក់ស្ដែង​នៅ​ព្រឹកថ្ងៃទី​ ១០រហូតដល់ល្ងាចនិងថ្ងៃទី ១១ ខែធ្នូ ឆ្នាំ​ ២០១៩ មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែលពួកគាត់​បាន​អះអាងថា​ ប្រហែលជា​ជិត​ ២០០គ្រួសារ ដែលមានការភិតភ័យ​ហើយ​និងបាន​នាំគ្នា​មក​ចាំលោក​ លិន សារិន មេឃុំ​រាម​ដើម្បី​សួរ​ដេញដោល​ពី​បញ្ហា​ថា​ គេឃើញ​លោក​មេឃុំ​រូបនេះ​សហការ​ក្នុង​ការ​ចង្អុលបង្ហាញ​ទំហំ​ដី​របស់​ក្រុមហ៊ុន​ដែល​ទើបតែ​ចូលមក​អភិវឌ្ឍ​នេះ​ ចំនួន​៤ ក្រុមហ៊ុន​រួមមាន​ឈ្មោះ៖
ទី១​- SHUIKU LAND Co. LTD
ទី២- YIJIAZHIDI Co, LTD
ទី៣​- SINOREAM LAND Co,LTD
ទី៤- KOFUF LAND Co, LTD
ប្រជាពលរដ្ឋ​ទាំងនោះបាន​អះអាង​ថា​ ពួកគាត់​បាន​រស់នៅ​និង​អាស្រ័យ​ផល​ផ្ទះ​ និង​ដីចម្ការ​រាប់សិបឆ្នាំ​មកហើយ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ ឃុំ​ បីជំនាន់​មកហើយ​ មាន​ទាំង​អត្តសញ្ញាណ​ប័ណ្ណ​ សៀវភៅ​គ្រួសារ​ឬ ស្នាក់នៅ​ អចិន្ត្រយ៍​មិនដែល​មាន​បញ្ហា​អ្វីនោះ​ឡើយ​ ហើយ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុង​ចំណុចខាងលើ​ តកូនតចៅ​ជាច្រើនឆ្នាំ​មកហើយ ចុះ​ហេតុអី​ទើប​ដល់ពេលនេះ​អាជ្ញាធរ​ ឬ មន្ត្រី​បរិស្ថាន​មក​ចុច​ GPS PV ហើយ​ឲ្យ​គ្រឿងចក្រ​វាយ​កម្ទេច​ផ្ទះ​និង​ឈូសឆាយ​ផល​ដំណាំ​របស់ពួកគាត់​យ៉ាង​អយុត្តិធម៌​បែបនេះ​? ក្រោម​ហេតុផល​ដី​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍ​តែ​ប៉ុណ្ណោះ​?។

បើតាម​លោក​ លិន សារិន ដែលជា​មេឃុំ​រាម​ សព្វថ្ងៃ​បាន​ប្រាប់ សារព័ត៌មាន​ថា​ លោកមិន​មាន​អ្វី​និយាយ​ច្រើននោះទេ​ លោកគ្រាន់តែ​ចង់​ឲ្យ​ពលរដ្ឋ​ដែល​សង្ស័យ​ថា​ មានដី​ប៉ះពាល់​​យកឯកសារ​មក​ដាក់​ឲ្យ​លោក​ពិនិត្យ​មើល​ថា​ មាន​ប៉ុន្មាន​គ្រួសារ​ដែល​រងផល​ប៉ះពាល់​នេះ​។ ជាមួយ​អ្នក​សារព័ត៌មាន​លោក​ថា​ មិនអាច​និយាយអ្វីបានច្រើននោះទេ​ ឯកសារ​របស់​ក្រុមហ៊ុន​មាន​ ហើយ​មានទាំង​ផែនទី​ទៀតផង​ យក​ទៅ​ពិនិត្យ​មើល​ដោយ​ខ្លួនឯង​ចុះ​លោកមិន​អាច​រៀបរប​បានទេ​។ លោក​មេឃុំ​បញ្ជាក់​ថា​ បើ​ចង់​ជ្រាប់​ច្បាស់សូមទៅសាកសួរ​ខាង​មន្ទីរ​បរិស្ថាន​។ ពាក់ព័ន្ធ​និង​រឿងរ៉ាវ​នេះ​ លោក មួង​ ឆាយ​ ប្រធានអនុ​រក្រ​ឱទ្យានជាតិ​ព្រះសីហនុ​រាម​ ធ្លាប់បាន​ប្រាប់​ព័ត៌មាន​យើងកន្លង​មកថ្មីៗ​ថា​ មិនអាច​ឆ្លើយ​បាន​នោះទេ​។ បញ្ហា​នេះ​ លោក​ សាមុត​ សុធារិទ្ធ​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះសីហនុ​បាន​បញ្ជាក់​កន្លងមក​ដែរថា​ លោក​ធ្វើតែ​តាមបញ្ជា​និង​តួនាទី​​តែ​ប៉ុណ្ណោះ​រឿងនេះសូមសួរទៅថ្នាក់លើ លោកត្រឹមប្រធានមន្ទីរដឹងត្រឹមដីនេះ ជាប់​ជា​ដី​ឱទ្យាន​ជាតិ​ ហើយ​រដ្ឋ​ចង់​ជួល​ឬ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ណា​នោះ​លោក​មិន​មាន​សិទ្ធិ​តវ៉ា​នោះឡើយ​។ ពលរដ្ឋ​ទាំង​នេះនៅ​តែ​សំណូមពរ​យ៉ាង​ទទូច​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី​ លោក​ ជា​ សុផារ៉ា​ សូមលោក​ជួយ​ចុះមកពិនិត្យជាក់ស្ដែង​នៅ​ទីតាំងដី​នៅចំណុច​ភូមិស្មាច់ដែង​ ឃុំរាម​នេះ​ដោយ​ផ្ទាល់​ផង​ ថាតើ​មានពលរដ្ឋ​រស់នៅ​ឬអត់​?។ ម្យ៉ាងទៀត​សូម​អំពាវនាវ​ទៅដល់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ លោក​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ដែល​កំពុង​រងការ​គំរាមកំហែង​ដោយ​ក្រុមហ៊ុន​ទាំងនេះ​ផង​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21629 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139220 នាក់
សរុបទាំងអស់​ 9078888 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង