​​
​ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
ដោយ លោក អុិត សាផល - Fri,13 December 2019 (Time 03:20 PM)

ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ចើញចូលរួមក្នុងពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ ក្រោមអធិបតីភាព លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក នៅសាលបឋមសិក្សាអន្លង់វិល ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

ពិធីនេះផងដែរក៏មានការអញ្ចើញចូលរួមពីលោក Robert Elliott អគ្គនាយប្រតិបត្តិ និងជានាយកចាត់ចែងទូទៅក្រុមហ៊ុន មេនូឡាយហ្វ (Minulife Cambodia ) លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាសុីប្រចាំកម្ពុជា លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរ អង្គភាព អជ្ញាធរ ឃុំ ស្រុក លោកគ្រូ អ្នកគ្រូ មាតា បិតា អាណាព្យាបាលសិស្ស ព្រមទាំង សិស្សានុសិស្សបានចូលរួមយ៉ាងច្រើនកុះករ ។ សូមជម្រាបដែរថា ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងជំរុញឱ្យអ្នកបើកបរទាំងអស់ពាក់មួកសុវត្តិភាពក្នុងការការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ។ ដោយមានការឧបត្ថម្ភពីក្រុមហ៊ុន មេនូឡាយហ្វ (Minulife Cambodia ) តាមរយៈអង្គការមូលនិធិបង្ការរបួសអាសុីប្រចាំកម្ពុជា (AIP) និងមានកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងជាមួយអាជ្ញាធរមូលដ្ឋានផងដែរ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 20793 នាក់
ម្សិលមិញ ​ 21052 នាក់
សប្តាហ៍នេះ​ 139072 នាក់
សរុបទាំងអស់​ 16118395 នាក់

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

ពលរដ្ឋក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខ្លាំងពីទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត ខណៈដែលម្ចាស់អាជីវកម្មមិនយកចិត្តទុកដាក់លើវិធានការការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍

មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន​៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនកម្ពុជា ថៃ ក្នុងខេត្តបា​ត់​ដំបង

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)