​​
​បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល
ដោយ លោក អុិត សាផល - Fri,13 December 2019 (Time 03:40 PM)

ខេត្តបាត់ដំបង៖កាលយប់ថ្ងៃ​ ពុធ ១៥កើត​ ខែ​ មិគសិរ​ ឆ្នាំកុរឯក ស័ក​ ព.ស.២៥៦៣​ ត្រូវនឹងថ្ងៃទី​ ១១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០ ១៩ វេលោម៉ោង ១៩និង៣០នាទី អនុវត្តជាប់ជា ប្រចាំតាមមតិណែនាំរបស់ឯកឧត្តម​ ឧត្តមសេនី យ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាន​នគរ បាលខេត្តបាត់ដំបង​ ក៏ដូចការណែនាំលើជំនាញ ពីលោក​ឧត្តមសេនីយ៍ត្រី​ កុយ​ ហៀង​ ស្នងការរងផែនការ​ងារប្រឆាំងគ្រឿង​ លោកវរសេនីយ៍​ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ដឹកនាំកម្លាំងជំនាញរបស់អធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍ន គរបាលរដ្ឋបាលរកា ចុះប្រត្តិបត្តិការ បង្រ្កាបករ ណី រក្សាទុកចាត់ចែងឲ្យប្រើប្រាស់ដោយខុស ច្បាប់នូវសារ ធាតុញៀន​០១ករណីក្នុងបទល្មើសជាក់ស្តែង ក្នុងភូមិសាស្រ្ត ក្រុមទី៧ភូមិដំបូកបុ ណ្យហៅ ខ្សោយ ឃុំ អន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំង ជាមួយនេះបានឃាត់ខ្លួនជនសង្ស័សយ​ចំនួ ន​ ០២​នាក់គឺ:

១-ឈ្មោះ ហៀត ថាហៅក្រិម ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុសង្កែ ខេត្តបាត់ដំបង
២-ឈ្មោះ ជឿម ហាយ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
-វត្ថុតាងចាប់យកបានរួមមានះ
-ម្សៅក្រាមពណ៍សថ្លាចំនួន ០៨ថង់មានទម្ងន់៦,៧៨ក្រាមទាំងសំបកថង់ (សង្ស័យជា
សារធាតុញៀន)
-ទូរសព្ទដៃចំនួន០៣គ្រឿង
-សម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន និងថង់សម្រាប់ច្រករំលែកថ្នាំញៀនលក់មួយចំនួន ប្រាក់ខ្មែរចំនួនប្រាំពាន់រៀល។

ជនសង្ស័យទាំងពីរនាក់នគរបាលស្រុកកំពុង ធ្វើ ការ ស្រាវជ្រាវ និងរៀបចំបញ្ជូនមកការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21597 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139188 នាក់
សរុបទាំងអស់​ 9078856 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង