​​
​ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះពិនិត្យមើល សំណង់អគារបណ្ណាល័យ សម្តេចក្រឡាហោម ស ខេង
ដោយ លោក អុិត សាផល - Sun,01 December 2019 (Time 09:32 PM)

ខេត្តបាត់ដំបង៖ឯកឧត្តម ងួន រតន: អភិបាលខេត្តបាត់ដំបង និងសហការី បានអញ្ជើញចុះពិនិត្យមើល សំណង់អគារបណ្ណាល័យ សម្តេចក្រឡាហោម ស ខេង និងពិនិត្យមើលការដ្ឋានសាងសង់ច្រាំងស្ទឹងសង្កែ ត្រើយខាងកើត ក្នុងសួន សម្តេច ស ខេង ស្ថិតក្នុងសង្កាត់រតន: ក្រុងបាត់ដំបង ។

សំណង់ទាំង២ នេះគឺជាគម្រោងក្នុងឆ្នាំ២០២០ របស់សាលាខេត្តបាត់ដំបង ដែលមានទឹកប្រាក់សរុបប្រមាណ ២.១៩៧ លាន រៀលដែលមាន ៣ គម្រោង ក្នុងនោះសាងសង់បញ្ចប់នូវអាគារបណ្ណាល័យសម្តេចក្រឡាហោម ស ខេង ក្នុងតម្លៃទឹកប្រាក់សរុប ១៩៧ លានរៀល ។

ទី២.គម្រោងស្ថាបនា (វ៉េរ៉ង់ដា)ច្រាំងស្ទឹងសង្កែចាបពីស្ពានសម្តេចក្រឡាហោម ដល់ស្ពាន សម្តេចតេជោសែន ដែលមានប្រវែងសរុបប្រមាណជិត ៦០០ ម៉ែត្រ មានទទីង ៣,៥០ ម៉ែត្រ តម្លៃក្នុងការសាង
សង់សរុប ១.៦០០លានរៀល និង ទី៣-រៀបចំកែលម្អសួនច្បារមុខសាលាខេត្ត តម្លៃ ៤០០លានរៀល។ តាមរយៈនៃគម្រោងនេះ លោកនាយទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត បានឲ្យដឹងទៀតថា៖គម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថាពរនៅដំណាច់ឆ្នាំ២០១៩នេះ ឲ្យបានមុនពិធីបុណ្យទន្លេ នៅខេត្តបាត់ដំបង ដែលនឹងប្រារព្វធ្វើនៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០២០ ខាងមុខឆាប់ៗនេះ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21601 នាក់
ម្សិលមិញ ​ 19722 នាក់
សប្តាហ៍នេះ​ 139192 នាក់
សរុបទាំងអស់​ 9078860 នាក់

តាមពិតខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេងនៅខណ្ឌដូនពេញជាកម្លាំងអាវុធហត្ថ

ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ

ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ

បុរសពីរនាក់ជួញដូរថ្នាំញៀនខុសច្បាប់ត្រូវជាប់អន្ទាក់នគរបាល

ពិធីផ្តល់អំណោយមួកសុវត្តិភាពដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សចំនួន១២៣៨ នាក់ នៅសាលាបឋមសិក្សាអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង