ដោយ លោក អុិត សាផល - Tue,03 December 2019 (Time 12:25 PM)
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងសន្និសីទ «ទីក្រុងដែលមានភាពធន់៖ គិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញអំពីការគិតគូរបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងនេះ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការស្តា កសាង និងអភិវឌ្ឍន៍ទីក្រុងភ្នំពេញក្នុងរយៈពេល៤០ឆ្នាំក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩
ឯកឧត្តម ឃួង ស្រេង បានថ្លែងថា ក្នុងរយៈពេល៤០ឆ្នាំក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ បន្ទាប់ពីទីក្រុងនេះបានបំផ្លិចបំផ្លាញស្ទើរតែទំាងស្រុងដោយសារសង្គ្រាមអូសបន្លាយជាច្រើន ទស្សវត្សរ៍ ដែលពេលនោះ រាជធានីភ្នំពេញ ត្រូវបានគេហៅថា ទីក្រុងមានផ្ទះអត់មនុស្សនៅ មានផ្លូវអត់មនុស្សដើរ និងគ្មានអ្វីៗទំាងអស់ ដូចជាទីក្រុងខ្មោច។
លោក បានបន្តថា ក្រោមការដឹកនាំដល់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឲ្យទីក្រុងនេះមានការអភិវឌ្ឍរីកចម្រើនគួរកត់សម្គាល់ ហើយរាជធានីភ្នំពេញនៅតែរក្សាបាននូវអត្តសញ្ញាណទីក្រុងប្រវត្តិសាស្រ្តរបស់ខ្លួន ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ រួមមាន វិស័យនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច បេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងការទូត រហូតត្រូវបានទទួលងារថា «ជាទីក្រុងគុជនៅអាស៊ី»៕ span>