​​
​សិស្សវិទ្យាល័យសំពៅលូនជាង៣០នាក់ដួលសន្លប់បន្តបន្ទាប់ដោយពំុដឹងមូលហេតុ
ដោយ លោក អុិត សាផល - Mon,02 December 2019 (Time 08:56 PM)

(បាត់ដំបង) ៖ សិស្សានុសិស្សថ្នាក់ទី១១និងទី១២ នៃវិទ្យាល័យសំពៅលូន ចំនួន៣១នាក់ ក្នុងនោះមានប្រុសម្នាក់ បានដួលសន្លប់ជាបន្តបន្ទាប់ដោយអការៈភ័យរន្ធត់ ដែលបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹកនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ហើយត្រូវបានលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស បានដឹកនាំយកទៅសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

តាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត មាស ម៉ៃសាក់ ប្រធានការិយាល័យស្រុកប្រតិបតិ្តសំពៅលូន បានឲ្យដឹងថា ដំបូងឡើយ នៅពេលដែលសិស្សានុសិស្សជិតចូលរៀនហើយនោះ មានសិស្សសាលាម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ បានធ្វើឲ្យពួកគេ ដែលបានទៅចោមរោមមើល ក៏មានការភ័យរន្ធត់តៗគ្នា រួចហើយក៏បានទៅជាដួលសន្លប់ព្រមៗគ្នាជាបន្តបន្ទាប់ ។


លោកវេជ្ជបណ្ឌិត មាស ម៉ៃសាក់ បានបញ្ជាក់បន្ថែមទៀតថា ចំពោះអាករៈរបស់ពួកគេ តាមការពិនិត្យជាក់ស្តែងមានភាព ហេវហត់ អស់កម្លាំង ឆ្អិតរមួល ពិសេសគឺខ្វះជាតិស្ករ ហើយក្នុងចំណោមនោះសិស្សខ្លះបានវិលត្រឡប់ទៅកាន់លំនៅដ្ឋាន ខ្លួនវិញជាបន្តបន្ទាប់ផងដែរ នៅឡើយចំនួន១០នាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាលដោយមានការដាក់សេរ៉ូមនៅឡើយ ។


លោកវេជ្ជបណ្ឌិត មាស ម៉ៃសាក់ បានណែនាំនិងផ្តាំផ្ញើរដល់ក្មួយៗសិស្សានុសិស្សបន្ថែម ថា ការរៀនសូត្រត្រូវតែខំប្រឹង រៀនហើយ តែក្នុងនោះត្រូវតែគិតគូរពីបញ្ហាសុខភាពខ្លួនឯងផងដែរ ត្រូវគេងកុំឲ្យជ្រុលម៉ោង របបហូបចុកឲ្យបានគ្រប់គ្រាន់ ពិសេសកុំមើលទូរស័ព្ទច្រើនពេក ដោយធ្វើយ៉ាងណារកពេលវេលាសម្រាប់ការសម្រាកផងដែរ ។


សូមបញ្ជាក់ថា ចំពោះសិស្សានុសិស្ស ក្នុងស្រុកសំពៅលូនការដួលសន្លប់បែបនេះមានចំនួន ២លើកមកហើយ លើកទី១នៅឆ្នាំ២០១៧ និងលើកទី២នៅចុងឆ្នាំ២០១៩៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18018 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135835 នាក់
សរុបទាំងអស់​ 11651041 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង