​​
​ពលរដ្ឋ៨៧គ្រួសារលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ សុំការអន្តរាគមន៍ រឿងផ្កាយពី អ៊ុក គឹមលី រំលោភដីរបស់ពួកគាត់ និងដីព្រៃភ្នំរបស់រដ្ឋ ធ្វើកម្មសិទ្ធ
ដោយ លោក តែម កយ - Fri,27 December 2019 (Time 08:30 PM)

ខេត្តឧត្ដរមានជ័យ៖បែកធ្លាយលោក ផ្កាយ២ អ៊ុក គឹមលី មានតួរនាទីជានាយរងទីចាត់ការ ការងារព្រំដែន អគ្គបញ្ជាការ ដែលពលរដ្ឋបានដាក់ងារថាជាផ្កាយអាងអំណាចដែលល្បីល្បាញ ពូកែខាងដើររំលោភយកដីពីពលរដ្ឋគ្រប់ទិសទីនៅខេត្តឧត្ដរមានជ័យ ៕

នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះមានប្រជាពលរដ្ឋ ចំនួន៨៧គ្រួសារមកពីភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង បានលើកគ្នាមកសាលាខេត្តឧត្ដរមានជ័យ ធ្វើការសុំការអន្តរាគមន៍ពីអភិបាលខេត្ត រឿងលោកលោកផ្កាយ២ អ៊ុក គឹមលី បានរំលោភយកដីស្រែចំការរបស់ពួកគាត់ចំនួន២០០ហិតា ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍៕

ប្រជាពលរដ្ឋបានលើកឡើងថា៖កាលពីកន្លងទៅលោកផ្កាយ២ អ៊ុក គឹមលី បានអោយលោក គឹម សំណាង អនុប្រធានការិយាល័យភូមិបាលស្រុកអន្លង់វែងទៅវាស់វែងលើដីរបស់គាត់ពេលពួកគាត់តាមសួរនាំដល់ផ្ទះចំការលោកអ៊ុក​ គឹមលី​ បែជាលោកអ៊ុក គឹមលី អោយកម្មករយាមចំការប្ដឹងពួកគាត់មកតុលាការពីបទរំលោភលំនៅដ្ឋាននិងប៉ុនប៉ងមនុស្សឃាដ និងអោយតុលាការចាប់ពួកគាត់ដាក់គុកថែមទៀត៕

ក្រុមពលរដ្ឋបានបន្តថា៖លោកផ្កាយពីរ អ៊ុក គឹមលី មិនត្រឹមតែរំលោភយកដីរបស់ពួកគាត់ចំនួន ជាង២០០ហិតាប៉ុណ្ណោះទេថែមទាំងយកគ្រឿងចក្រឈូសឆាយ យកដីព្រៃនិងភ្នំរបស់រដ្ឋរាប់រយហិតាបន្ថែមទៀត នៅតំបន់ខាងលើ៕ជំវិញករណីខាងលើក្រុមការងារយើងមិនទាន់ស្វែងរកសុំការបំភ្លឺពីលោកអ៊ុកគឹមលីបានទេ នៅថ្ងៃទី២៧នេះ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19220 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137609 នាក់
សរុបទាំងអស់​ 10563357 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់