​​
​ស្រ្តីម្នាក់ស្លាប់សង្ស័យករណីឃាតកម្ម​ នៅក្រោយផ្សារពូពុយ
ដោយ លោក អុិត សាផល - Mon,30 December 2019 (Time 04:31 PM)


ខេត្តបាត់ដំបង ៖( ព័ត៌មានបឋម)មានការផ្ញាក់ផ្អេីលប្រទះឃើញ​សពមនុស្សស្រីគេយកទៅប្លុងចោល​ កណ្ដាលវាល​ស្រែ សង្ស័យជាករណីឃាតកម្ម​ ខណសមត្ថកិច្ចកំពុង​កោសល្យវិច្ឆ័យ ដេីម្បីពិនិត្យនិងសន្និដ្ឋាន ។

មានករណីមនុស្សស្លាប់ មួយកើតឡើងវេលាម៉ោងប្រហែល១០:២៥នាទីព្រឹក ថ្ងៃចន្ទ​ ទី៣០​ ខែធ្នូ ឆ្នាំ២០១៩នេះ នៅចំណុចវាលស្រែ ជិតផ្លូវបេតុង ក្រោយផ្សារពូពុយ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចជំនាញ​បានអោយដឹងជាបឋមថា​ សពជាមនុស្សស្រីមិនស្គាល់អត្តសញ្ញាណ មានអាយុប្រហែលចាប់ពី ២៥ឆ្នាំ រហូតដល់ ៣៥ឆ្នាំ មានភិនភាគ​ សក់វែងពណ៌ខ្មៅ , ពាក់ខ្សែចង្កេះ, ពាក់ជញ្ជៀនដាំត្បូង ម្រាមដៃនាងខាងស្ដាំ, កុដម្រាមដៃមេខាងឆ្វេង។

បច្ចុប្បន្នកម្លាំងនគរបាលកុសលវិច្ឆ័យកំពុងតែធ្វើការពិនិត្យនិងសន្និដ្ឋាន ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19186 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137575 នាក់
សរុបទាំងអស់​ 10563323 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់