​​
​ប្ដីប្រពន្ធពីរនាក់ត្រូវបានភ្លើងឆក់ស្លាប់នៅក្នុងបន្ទប់ទឹកយ៉ាងអាណោចអាធ័ម...
ដោយ លោក មុិច សុគន្ធ - Sun,08 December 2019 (Time 03:52 PM)

ខេត្តព្រះសីហនុៈល្ងាចថ្ងៃសៅរ៍ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ៤និង៤០នាទីល្ងាចស្ថិតនៅក្រុមទី១៥ ភូមិ ១សង្កាត់ ១ ក្រុងនិងខេត្តព្រះសីហនុ មានករណីភ្លើងឆក់គួរអោយអាណោចអាធ័មណាស់ដែលប្តីប្រពន្ឋពីរនាក់បានស្លាប់នៅក្នុងបន្ទប់ទឹកដោយសង្ស័យថាឆ្លងចរន្តអគ្គីសនី បង្ករអោយមានភាពភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ច។ហេតុការបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០នាទីល្ងាចថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៩ ត្រង់ចំនុចក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុ។

យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅវេលាកើតហេតុខាងលើ ត្រូវបានបងប្អូនប្រជាពលរដ្ឋ រាយការណ៍មកថា មានមនុស្សស្លាប់នៅក្នុងបន្ទប់លេខA7ផ្ទះជួលមួយកន្លែងស្ថិតនៅក្រុមទី១៥ភូមិ១សង្កាត់លេខ១ក្រុង និង ខេត្តព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះ លឹម សំអឿន ភេទប្រុស អាយុ៦៤ឆ្នាំ ភ្លាមនោះសមត្ថកិច្ចប៉ុសិ៍្តរដ្ឋបាលសង្កាត់លេខរបស់លោក ក៏បានចុះមកដល់ និង បានរាយការណ៍បន្តដើម្បីអោយមន្ត្រីជំនាញចុះមកធ្វើកោសល្យវិច្ច័យទៅតាមលក្ខណះបច្ចេកទេស។

ប្តីប្រពន្ឋដែលបានស្លាប់នោះមានឈ្មោះ ស៊ុំ សារ៉ន ភេទ ប្រុស អាយុ៤១ឆ្នាំ មាន ស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវ និង ប្រពន្ឋឈ្មោះ ពៅ ចិន្តា អាយុ៣៩ឆ្នាំ មានស្រុកកំណើតស្រុកត្រាំកក់ ខេត្តតាកែវដូចគ្នា (បានស្លាប់នៅក្នុងបន្ទប់ទាំងពីរនាក់) អ្នកទាំងពីរមានមុខររបរជាកូនកាំបិតនៅក្នុងកាស៊ីណូមួយកន្លែង។ប្រភពដ៏ដែលបានបន្តថា យោងតាមការពិនិត្យជំហ៊ានតំបូងអាចបណ្តាលមកពីការឆក់ខ្សែរភ្លើង(ឆ្លងចរន្តក្នុងបន្ទប់ទឹក)។

ជុំវិញការស្លាប់នេះ ត្រូវបានអ្នករស់នៅជាប់បន្ទប់បានអោយដឹងថា ជារៀងរាល់ថ្ងៃ បន្ទប់របស់ជនរងគ្រោះនេះមានគ្នាចំនួន០៤នាក់ គឺប្តីប្រពន្ឋរងគ្រោះ និង កូន កូនប្រសារដោយរស់ជុំគ្នា ទោះបីជាបន្ទប់តូចចង្អៀតយ៉ាងណាក្តី ប៉ុន្តែនៅថ្ងៃកើតហេតុកូននិងកូនប្រសារពុំបាននៅផ្ទះទេដោយទៅលេងស្រុកកំណើត២ទៅ៣ថ្ងៃហើយ។

ហើយប្តីប្រពន្ឋរងគ្រោះនេះតែងតែងចេញទៅធ្វើការនៅពេលព្រឹករាល់ថ្ងៃ ដោយធ្វើជាកូនកាំបិតនៅក្នុងកាស៊ីណូក្បែរនោះផងដែរ ប៉ុន្តែនៅថ្ងៃកើតហេតុគេពុំបានឃើញប្តីប្រពន្ឋនេះចេញទៅធ្វើការដូចសព្វមួយដងទេ ទើបនៅពេលពួកគាត់ត្រឡប់មកពីធ្វើការនៅពេលល្ងាចវិញ គោះទ្វាហៅពុំមានអ្នកឆ្លើយតបទើបមានការសង្ស័យក៏នាំគ្នាអើតមើល ស្រាប់តែបានឃើញស្ត្រីជាប្រពន្ឋដេកស្លាប់ក្នុងបន្ទប់ទៅហើយពេលនោះ ទើបពួកខ្លួនបានប្តឹងសមត្ថកិច្ចតែម្តង។

បើយោងតាមការបញ្ជាក់ពីសាច់ញ្ញាត្តិជនរងគ្រោះ បានអោយដឹងផងដែរថា វាពិតជាគួរអោយស្រណោះពេកណាស់ព្រោះនៅសល់មតែប៉ុន្មានថ្ងៃទៀតទេដល់ថ្ងៃចូលរោងការកូនប្រុសរបស់ជនរងគ្រោះ នៅសល់តែ០២ថ្ងៃទៀតប៉ុណ្ណោះជនរងគ្រោះទាំងពីរនឹងត្រូវដើរអញ្ចើញភ្ញៀវការកូនប្រុសរបស់គាត់ ប៉ុន្តែជាអកុសល់អ្វីពួកគាត់ទាំងពីរបែជាជួបរឿងបែបនេះទៅវិញ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 20779 នាក់
ម្សិលមិញ ​ 21052 នាក់
សប្តាហ៍នេះ​ 139058 នាក់
សរុបទាំងអស់​ 16118381 នាក់

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

ពលរដ្ឋក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខ្លាំងពីទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត ខណៈដែលម្ចាស់អាជីវកម្មមិនយកចិត្តទុកដាក់លើវិធានការការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍

មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន​៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនកម្ពុជា ថៃ ក្នុងខេត្តបា​ត់​ដំបង

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)