​​
​រថយន្តដឹកអ្នកដំណើរវីរៈប៊ុនថាំ បុកម៉ូតូបណ្តាលអោយមនុស្ស២នាក់ស្លាប់នៅហ្នឹងកន្លែង
ដោយ លោក អុិត សាផល - Tue,10 December 2019 (Time 12:42 PM)

ខេត្តព្រះសីហនុ៖ករណីគ្រោះថ្នាក់ចរាចរនៅថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៩ វេលម៉ោង ២១និង១៣ នាទី ស្ថិតនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១~១៨២ ។
មានគ្រោះថ្នាក់ចរាចរណ៍មួយ បង្ករដោយរថយន្ត ០១គ្រឿង ម៉ាក TOYOTA HIACE ពណ៌ស ភ្នំពេញ 2AK.2340 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ក្រោយពេលកើតហេតុ ដែលមានទិសដៅ ភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ ។

លុះមកដល់ចំណុចខាងលើ រថយន្តបានរេចង្កូតមកខាងឆ្វេង ចូលទៅបុក ម៉ូតូ ០១គ្រឿង ម៉ាក NEX ពណ៌ស គ្មានផ្លាកលេខ ដែល មានទិសដៅ ផ្ទុយគ្នា បើកបរដោយឈ្មោះ លី រ៉ៃមាន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិដូនលូយ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ ០១នាក់
១.ឈ្មោះ នី រ៉ៃមាន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មករ មានទីលំនៅដូចអ្នកបើកបរខាងលើ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សចំនួន ០២នាក់ ៖
១. ឈ្មោះ លី រ៉ៃមាន អ្នកបើកបរម៉ូតូ ស្លាប់នៅកន្លែងកើតហេតុ ។
២.ឈ្មោះ នី រ៉ៃមាន អ្នករួមដំណើរ ស្លាប់នៅកន្លែងកើតហេតុ ។

បច្ចុប្បន្ន សាកសព ទាំងពីរ បានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្ត បានរតគេចខ្លួនក្រោយពេលកើតហេតុ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 20783 នាក់
ម្សិលមិញ ​ 21052 នាក់
សប្តាហ៍នេះ​ 139062 នាក់
សរុបទាំងអស់​ 16118385 នាក់

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ

ពលរដ្ឋក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខ្លាំងពីទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត ខណៈដែលម្ចាស់អាជីវកម្មមិនយកចិត្តទុកដាក់លើវិធានការការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍

មេក្លោងគ្រឿងញៀនម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន​៣០ដុំធំត្រូវបង្រ្កាបបាននៅព្រំដែនកម្ពុជា ថៃ ក្នុងខេត្តបា​ត់​ដំបង

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)