​​
​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​
ដោយ លោក អុិត សាផល - Thu,01 October 2020 (Time 01:59 PM)

ខេត្តព្រៃវែង៖នាព្រឹកថ្ងៃទី១​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ តំណាងដ៏ខ្ពង់ខ្ពស់ ​ឯកឧត្តម​ នាយឧត្តមសេនីយ៍​ គៀត​ ច័ន្ទថារិទ្ធ​ អគ្គនាយកអន្តោប្រវេសន៍​ បានអញ្ជេីញដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​។

មានប្រសាសន៍ក្នុងដំណេីរចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ របស់ប៉ុស្តិ៍នេះដែរ​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ បានមានប្រសាសន៍ផ្ដាំផ្ញេីសួរសុខទុក្ខ​ ពីឯកឧត្តម​ នាយឧត្តមសេនីយ៍​ អគ្គនាយកអន្តោប្រវេសន៍​ ផងដែរ​។ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ក៏បានអញ្ជេីញចុះត្រួតពិនិត្យទីតាំង​ ដែលសម្រាប់សាងសង់​អគាររដ្ឋបាល​ និងកន្លែងស្នាក់នៅ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ដែលកំពុងបំពេញភារកិច្ចនៅទីនោះ​។ ក្នុងនោះដែរឯកឧត្តម​ អគ្គនាយករង​ បានសម្របសម្រួលលេីការបែងចែកទីតាំង​ទំហំដី​ ដែលត្រូវទុកសាងសង់អគារ​ ឯកឧត្តម​ ក៏បានចុះត្រួតពិនិត្យទីតាំងអគាររដ្ឋបាល​ និងទីកន្លែងស្នាក់នៅបណ្ដោះអាសន្ន​ របស់កងកម្លាំងផងដែរ​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17809 នាក់
ម្សិលមិញ ​ 18698 នាក់
សប្តាហ៍នេះ​ 136227 នាក់
សរុបទាំងអស់​ 19273224 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា