​​
​ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន
ដោយ លោក ចាន់ រឿក - Thu,01 October 2020 (Time 02:47 PM)

បាត់ដំបង៖អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្ត បាត់ដំបងពិសេសសកម្មភាពល្បាត​ពេលយប់ក្នុងមូលដ្ឋាន ក៏ដូចជាយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងទទួលដឹកនាំ អធិការដ្ឋាននគរបាលស្រុកសំ​ពៅលូនរួមទាំងមតិណែនាំជំនាញពីលោកវរសេ​នីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ទទួលផែនការ​ងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅ លូន បានជម្រុញដឹកនាំកងកម្លាំងនគរបាលក្នុងអធិ​ការ​ដ្ឋាននគរបាលស្រុកធ្វើសកម្មភាពល្បាតពេល​យប់ ជាប់ជាប្រចាំ ហើយតាមរយៈវិធានការជំ​នាញមួយនេះ

នៅយប់ថ្ងៃទី២៩ ខែ​ កញ្ញាឆ្នាំ២០​២០​ វេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈានចូល​ថ្ងៃទី​ ៣០ ខែ កញ្ញា ឆ្នាំ ២០​២០ សមត្ថកិច្ចនគរ​បាល​បានធ្វើការឃាត់ខ្លួនជនសង័្សយជាមុខ​សញ្ញាចំនួន០២នាក់ដែលកំពុងប៉ុនប៉ងធ្វើស​កម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសំពៅលូន ត្រង់ចំណុចភូមិវាលវង់ ឃុំតា​ស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលក្នុង​

នោះមាន៖ ១-ឈ្មោះ ប្រេម ផល ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិ ថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ២-ឈ្មោះ គុជ ផុន ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង *-ក្នុងនោះដកហូតវត្ថុតាងជាប់ខ្លួនមាន៖ -ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ ២០០៨ បិតតែមឆ្នាំ២០១២ ចំនួន ០១ គ្រឿង -ដែកអក្សរ( តេ T)ម្រាប់កាច់សោរម៉ូតូចំនួន ០៦ដើម -កន្ត្រៃកាត់ដែកចំនួន០១ -ដង្កាប់ចំនួន០១ -កូនកាំបិទចំនួន ០២ -ដែកទួលវីសចំនួន ០៣ -ដែកឆាបដងឈើចំនួន ០១ -កូនសោរសម្រាប់ដោះគ្រឿងម៉ូតូ ចំនួន ០៧ ដើម -សោរម៉ូតូហុងដាចំនួន០៣ -កាំបិតខ្វែវដងឈើចំនួន ០១និងកាំបិតចុងស្រួចដងឈើចំនួន០១ -ដែកកេះចំនួន ០៣ - ម្ជុលខ្ទាស់ចំនួន០៥ -ម្សៅក្រាមពណ៌សថ្លាសង្ស័យមានសារធាតុញៀនចំនួន ០១កូនថង់ -សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួននិងសម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយចំនួន។ ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន បានឱ្យដឹងថា ជនសង័្សយជាមុខសញ្ញាទាំងពីរ​នាក់បានចេញពីស្រុកកំរៀង ដើរធ្វើសកម្មភាពដោយមិនកំណត់គោលដៅទេ ដោយឆ្លងកាត់ពីស្រុកកំរៀង ចូលដល់ស្រុកព្រឹករហូតមកដល់ស្រុកសំពៅលូនក៏ពើបប្រទះនឹងកិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចនាវេលាម៉ោង០៤និង៣០នាទី​ទៀបភ្លឺ ថ្ងៃទី ៣០ខែ កញ្ញាឆ្នាំ២០២០ ។ នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយ​ទាំងពីរនាក់បានឆ្លើយសារភាពថា ពួកគេជាមុខ​សញ្ញាដែលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិសាស្រ្តស្រុកទាំងបីខាងលើ ហើយសកម្មភាពលួចរបស់គេគឺ លួចយកទ្រព្យសម្បត្តិណាដែលម្ចាស់ទ្រព្យទុក​ដាក់ដោយមិនមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះ ហើយក្នុងមូលដ្ឋានស្រុក សំពៅលូនពួកគេ​ទើប​តែចូលមកធ្វើសកម្មភាពជាលើកដំបូង តែត្រូវសមត្ថកិច្ចបង្រ្កាបបាន ។ ជាមួយនេះលោកអធិការ នគរបាលស្រុកក៏សូមអំពាវនាវផងដែរជូនដល់ប្រជាពលរដ្ឋក្នុងមូល​ដ្ឋានរបស់លោក សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់និងជាប់ជាប្រចាំចំពោះ ទ្រព្យសម្បត្តិផ្ទាល់​ខ្លួន ពិសេសមធ្យោបាយធ្វើដំណើរមានម៉ូតូជាដើម ដែលលោកបានកត់សម្គាល់ឃើញ ថា​ប្រជាពលរដ្ឋលោកទុកចោលនៅក្រោមផ្ទះនា​ពេលយប់ ដែលជាឱកាសល្អរបស់ពួកជនល្មើសធ្វើសកម្មភាព លួចយក ។ ទន្ទឹមនឹងលទ្ធផល​នេះ លោក​សំណូមពរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមេត្តាផ្តល់ព័ត៌មានជាបន្ទាន់ដល់សមត្ថកិច្ច នគរបាលមូលដ្ឋានដែលនៅជិតបំផុត ក្នុងពេលជួបប្រទះករណីល្មើសច្បាប់ណាមួយកើតឡើងដើម្បីសមត្ថកិច្ចលោកអន្តរាគមន៍បានទាន់ពេលវេលា។ នៅពេលនេះសមត្ថកិច្ចនគរបាលស្រុកសំពៅ​លូន បានកសាងសំណុំរឿងបញ្ជូនជនសង័្សយ​និងវត្ថុតាង មកកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17839 នាក់
ម្សិលមិញ ​ 18698 នាក់
សប្តាហ៍នេះ​ 136257 នាក់
សរុបទាំងអស់​ 19273254 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា