​​
​អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference
ដោយ លោក តែម កយ - Thu,01 October 2020 (Time 04:38 PM)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង, នាយ នាយរងសេនាធិការ, ស្នងការ ស្នងការរង, នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល, នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ, នាយការិយាល័យ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។

សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងឲ្យ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការ និងមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យជំនាញ និង លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ ផងដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21260 នាក់
ម្សិលមិញ ​ 21735 នាក់
សប្តាហ៍នេះ​ 138419 នាក់
សរុបទាំងអស់​ 14450647 នាក់

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference

ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​