​​
​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស
ដោយ លោក តែម កយ - Sat,03 October 2020 (Time 03:16 PM)

ភ្នំពេញ៖នៅរសៀល ថ្ងៃសៅរ៍ ទី០៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ អមដំណើរដោយលោក អ៊ុយ សុន សមាជិកក្រុមប្រឹក្សាខណ្ឌ លោក កន សុកេន ចៅសង្កាតព្រែកកំពឹស ព្រមទាំង លោក លោកស្រី ក្រុមការងារ បានអញ្ជើញ ចុះត្រួតពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក ភូមិព្រែកកំពឹស ដែលឯកឧត្តម បានជួយឧបត្ថម្ភកសាងឡើងតាមសំណូមពររបស់ប្រជាពលរដ្ឋកាលពីពេលកន្លងមក ដើម្បីធានារំដោះជំនន់ទឹកភ្លៀងដែលហូរស្រោចស្រពឆ្លងកាត់មកលើភូមិសាស្ត្រសង្កាត់ចំនួន០៤គឺ : សង្កាត់ទៀន សង្កាត់ស្ពានថ្ម សង្កាត់រលួស និងសង្កាត់ព្រែកកំពឹស នៃខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យនោះផងដែរ ក៏មាន ប្រជាពលរដ្ឋ យុវជន យុវនារីក្នុងសង្កាត់ព្រែកកំពឹស សរុបមានចំនួនប្រមាណ ២៣៦នាក់ បានមកចាំទទួលស្វាគមន៍ ក្រុមការងារ ប្រកបដោយភាពស្និទ្ធស្នាល។

បន្ទាប់ពីបានពិនិត្យសំណង់រួចរាល់ ឯកឧត្តម រ័ត្ន ស្រ៊ាង បានបន្តដំណើរចុះសាកសួរសុខទុក្ខលោកស្រី ចែម ស្រីមុំ នៅភូមិព្រែកកំពឹស ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅផ្ទះ ដោយបានជួយឧបត្ថម្ភថវិកាចំនួន ១,០០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ភេសជ្ជៈ០៤កែស និងមី០២កែស ។ បន្ទាប់មកទៀត ឯកឧត្តម បានបន្តចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋឈ្មោះ អឿ ខាន់ នៅភូមិក្រាំងស្វាយ ដែលរងគ្រោះអគ្គីភ័យ ( ឆេះផ្ទះ ) កាលពីថ្ងៃទី ២៥-០៩-២០២០ កន្លងទៅនេះ ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ១,៤០០,០០០៛ ( ក្នុងនោះថវិកាគណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស ៤០០,០០០៛ ) ស័ង្កសី១៦០សន្លឹក , អង្ករ០៤ការ៉ុង , ទឹកប៊ូតាន់០២កែស , មី០២កែស , ទឹកត្រី+ទឹកស៊ីអ៊ីវ០៤យួរ និងត្រីខ០២យួរ។ ក្នុងឱកាសនោះ ឯកឧត្តម រ័ត្ន ស៊្រាង ក៏បាននាំយកអាហារសម្រន់រួមមាន នំប៉ាវ ទឹកដោះគោបឺត និងទឹកសុទ្ធចែកជូនសមាជិកចូលរួមទាំងអស់បរិភាគរួមគ្នាយ៉ាងរីករាយស្និទ្ធស្នាលក្រៃលែង និងបានឧបត្ថម្ភថវិកាជូនដល់កម្លាំងការពារសន្តិសុខ ក្រុមការងារយុវជន យុវនារីផងដែរ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21261 នាក់
ម្សិលមិញ ​ 21735 នាក់
សប្តាហ៍នេះ​ 138420 នាក់
សរុបទាំងអស់​ 14450648 នាក់

ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចុះពិនិត្យសំណង់សន្ទះមុខលូរំដោះទឹក នៅភូមិព្រែកកំពឹស

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២០ តាមរយៈ Video Conference

ក្រុមចោរដ៏សកម្មចំនួន០២នាក់ចេញធ្វើស​កម្មភាពពីស្រុកកំរៀងមកជាប់អន្ទាក់សមត្ថកិច្ចនគរ​បាល ស្រុកសំពៅលូន

ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ណុប​ វី​ អគ្គនាយករងអន្តោប្រវេសន៍​ចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យទីតាំង សម្រាប់សាងសង់អគាររដ្ឋបាល​ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ បន្ទាយចក្រី​ ខេត្តព្រៃវែង​