​​
​ឯកឧត្តម ងួន រតនៈ អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
ដោយ លោក ចាន់ រឿក - Tue,06 October 2020 (Time 03:17 AM)

បាត់ដំបង៖នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង អញ្ជើញទទួលជួបជាមួយលេខាដ្ឋានរៀបចំការបោះឆ្នោតខេត្តបាត់ដំបង ដើម្បីបង្ហាញសមាសភាពថ្មី និងពិភាក្សាការងារ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ហើយក៏មានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត នៅសាលប្រជុំ B១ អគារB សាលាខេត្តបាត់ដំបង។

ក្នុងនោះដែរ លេខាដ្ឋានរៀបចំការបោះឆ្នោតខេត្ត ក៏បានលើកឡើងនូវសំណូមពរមួយចំនួនទាក់ទងទៅនឹងដំណើរការនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតខេត្តបាត់ដំបង ឲ្យមានភាពរលូនប្រសើរ និងទទួលបានជោគជ័យផងដែរ ។ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា សម្រាប់រដ្ឋបាលខេត្តបាត់ដំបង នៅតែបន្តកិច្ចសហការគាំទ្របន្តទៀត ពិសេសគឺជួយជំរុញដល់ស្មៀន ឃុំ សង្កាត់ ក្នុងការជំរុញឲ្យប្រជាពលរដ្ឋចុះបញ្ជីឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ ។ ឯកឧត្តម បានបន្តទៀតថា យើងនឹងបន្តធ្វើការក្រើនរំលឹកបន្តទៀត ដល់ចៅសង្កាត់ ស្មៀន ឃុំសង្កាត់នានាក្នុងខេត្ត នូវអត្តចរិកឲ្យបានសមរម្យ និងជាពិសេសត្រូវបំពេញភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ដោយមិនត្រូវធ្វើការខ្ជះខ្ជាយ មិនគោរពពេលវេលា ធ្វើឲ្យដំណើរការនៃការពិនិត្យ និងចុះបញ្ជីបោះឆ្នោតមិនអាចដំណើរការដោយរលូនបាន ធ្វើឲ្យខាតពេលវេលាផងដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17822 នាក់
ម្សិលមិញ ​ 18698 នាក់
សប្តាហ៍នេះ​ 136240 នាក់
សរុបទាំងអស់​ 19273237 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា