​​
​តុលាការសម្រេចផ្ដន្ទាទោសអតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុដាក់ពន្ធនាគារ ៧ឆ្នាំ និងពិន័យជាប្រាក់ ១០០លានរៀល ពាក់ព័ន្ធការប្រព្រឹត្តបទល្មើសពុករលួយ
ដោយ ដោយលោក ដាវីន - Wed,18 November 2020 (Time 05:45 AM)

ព្រះសីហនុ៖ លោក នួន ប៉ុក អតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមឲ្យជាប់ពន្ធនាគារកំណត់៧ឆ្នាំ និងពិន័យប្រាក់បង់ចូលថវិការដ្ឋចំនួន១០០លានរៀល ព្រមទាំងរឹបអូសអចលនទ្រព្យចំនួន៣កន្លែង ទុកជាទ្រព្យសម្បត្តិរដ្ឋ បន្ទាប់ពីបានរកឃើញមានជាប់ពាក់ព័ន្ធប្រព្រឹត្តិបទល្មើសពុករលួយ ។

ការប្រកាសសាលក្រមសម្រេចផ្តន្ទាទោសអតីតប្រធានមន្ទីរសូរិយោដីខេត្តព្រះសីហនុរូបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ពីបទ «បំពានធនធានធម្មជាតិ រំលោភអំណាច និងផ្ដល់ឯកសារក្លែងក្លាយដល់អាជ្ញាធរពាក់ព័ន្ធ»។

សូមបញ្ជាក់ថា លោក នួន ប៉ុក អតីតប្រ​ធានមន្ទី​ររៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ខេត្តព្រះ​សីហនុ ត្រូវបានអង្គភាព​ប្រឆាំងអំពើពុ​ករលួយ (ACU) ចាប់ខ្លួ​ន កាលពីថ្ងៃទី០១ មិនា ឆ្នាំ២០២០ និងបានបញ្ជូនខ្លួនទៅកាន់តុ​លាការ កាលពី​ល្ងាចថ្ងៃទី០៤ ខែមីនា ​។ លោក នួន ប៉ុក ត្រូវបាន​គេដឹងថា បានឡើងកាន់​តំណែង​ជាប្រធានម​ន្ទីររៀបចំដែ​នដីនគរូបនីយកម្ម និងសំណង់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៦ ប៉ុន្តែ​ពីឆ្នាំក្រោ​យមក ពោលគឺនៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ លោកត្រូវបា​នផ្ទេរចេញពីតំ​ណែងនេះ​ទៅវិញ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21365 នាក់
ម្សិលមិញ ​ 17594 នាក់
សប្តាហ៍នេះ​ 138954 នាក់
សរុបទាំងអស់​ 15137418 នាក់

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)

លោក អ៊ុយ សុធាវី អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់

កម្ពុជា បានត្រៀមរៀបចំម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា

ស្ត្រីម្នាក់បានស្លាប់ទាំងដែលមិនបានឃើញមុខកូនបន្ទាប់ពីវះកាត់សម្រាលកូនចំនួនបីលើកហើយកូនក៍កំពុងនៅក្នុងមន្ទីពេទ្យនៅឡើយ