​​
​លោក ហេង ឡុង ថ្លែងថា បងប្រុសអភិបាលខេត្តពោធិ៍សាត់ រំលោភយកដីលោក ព្រាប សុវត្ថិ
ដោយ លោក តែម កយ - Tue,24 November 2020 (Time 05:43 AM)

ភ្នំពេញ៖លោក ហេង ឡុង ថ្លែងថា លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស បងប្រុសអភិបាលខេត្តពោធិ៍សាត់ រំលោភយកដីទាំងអយុត្តិធម៌ ។ នេះជាសំណេររបស់លោក ហេង ឡុង បង្ហោះតាមបណ្តាញសង្គម Facebook នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ។

លោក ហេង ឡុង បានសរសេរខ្លឹមសារទាំងស្រុង ថា ៖

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ)តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។

ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និង ជាបងប្រុសបង្កើតរបស់ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ។ ករណីនេះ លោក ហេង ឡុង កំពុងពិភាក្សា និង ពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់ ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19334 នាក់
ម្សិលមិញ ​ 21747 នាក់
សប្តាហ៍នេះ​ 140138 នាក់
សរុបទាំងអស់​ 20025598 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា