​​
​ស្ត្រីម្នាក់បានស្លាប់ទាំងដែលមិនបានឃើញមុខកូនបន្ទាប់ពីវះកាត់សម្រាលកូនចំនួនបីលើកហើយកូនក៍កំពុងនៅក្នុងមន្ទីពេទ្យនៅឡើយ
ដោយ លោក តែម កយ - Tue,24 November 2020 (Time 06:18 AM)

ភ្នំពេញ:រឿងរាវដែលគួរឲ្យសង្វែកបំផុតដែលម្តាយមិនទាន់ទាំងបានឃើញមុខកូនរបស់ខ្លួនផងក៍បានស្លាប់ដោយបន្សល់ទុកទៅក្តីសោកស្តាយបំផុត។

ស្ត្រីដែលបានស្លាប់នោះមានឈ្មោះ ផាត សានីនអាយុ២៩ ឆ្នាំ ដែលមាន Account Facebook កញ្ញា ថ្ពាល់ផ្អែម ដែលមានប្តីឈ្មោះ មុត វង្សមុន្នីរិទ្ធ អាយុ៣០ឆ្នាំ ។

បើតាមAccount Facebook ដែលមានឈ្មោះថា ចំរើន ច័ន្ទលីដា បានបង្ហោះសសេរថា គួរអោយសង្វែកណាស់ គាត់ទើបសំរាលកូនដោយការវះកាត់បាន១១ថ្ងៃ ពេលនេះគាត់លាចាកលោកហើយដោយមិនទាន់បានបីថ្នាក់ថ្នមកូនទេ ហើយកូនតូចក៏កំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិនៅឡើយ…

សូមអ្នកម្តាយដែលកំពុងពពោះកូន សូមមានការប្រុងប្រយ័ត្ន តាមដានសុខភាពអោយបានទៀងទាត់ ជាពិសេសត្រូវធ្វើតេស្តឈាមមុនធ្វើការវះកាត់ដើម្បីដឹងច្បាស់ពីកត្តាសុខភាពបង្ការការគ្រោះថ្នាក់ដល់ជីវិត. គាត់ក្តៅខ្លួនក្នុងថ្ងៃសំរាល ក្រោយវះកាត់បាន២ថ្ងៃក៏ចាប់ក្តៅម្តងទៀត ហើយពេទ្យពិនិត្យឃើញថាគាត់មានឈាមកកនៅមុខរបួស ហើយក៏សំរេចបញ្ជូនគាត់ទៅវះម្តងទៀតនៅពេទ្យជប៉ុន ក្រោយការវះកាត់លើកទី២មិនបានធ្វើអោយគាត់ធូរស្រាលទេ គឺឈាមហូរមករហូត (ឈាមរាវ) និងពិនិត្យឈាមរកឃើញថាមានជំងឺគ្រុណឈាម ដោយស្ថានភាពកាន់តែធ្ងន់ធ្ងរក៏បញ្ជូនមកវះកាត់លើកទី៣នៅមន្ទីរពេទ្យកាល់ម៉ែត្រ (ត្រឹមតែរយៈពេល៤ថ្ងៃគាត់វះរហូត៣លើក). ក្រោយការវះកាត់៣លើក ស្ថានភាពគាត់កាន់តែអាក្រក់រហូតគាត់តស៊ូលែងបានក៏ផុតនៅព្រឹកថ្ងៃទី២២ (១សប្តាហ៍ក្រោយវះចុងក្រោយ). ខ្ញុំចង់បានការបកស្រាយពីពេទ្យជំនាញ តើការស្លាប់របស់គាត់បណ្តាលពីការធ្វែសប្រហែសរបស់សម្ភព រឺជាកត្តាផ្ទាល់ខ្លួនគាត់? (បញ្ជាក់: គាត់បានទៅផ្ញើពោះ និងពិនិត្យសុខភាពនៅសម្ភពដែលគាត់សំរាល)។ បើតាមការបញ្ជាក់ឲ្យដឹងពីក្រុមគ្រួសារអ្នករងគ្រោញបានឲ្យដឹងថាគឺការវះកាត់ដំបូងនៅមន្ទីសម្ភព ណូប៊ែល និងបានពិនិត្យសុខភាពនៅទីនោះកន្លងមក។ ហើយពេលនេះសពកំពុងតែធ្វើបុណ្យនៅវត្តទឹកថ្លា។ ជ៉ំវិញក្នុងករណីនេះអង្គភាពសារព័ត៌មាន បាត់ដំបងប៉ុស្ដិ៍ ធីវីអនឡាញ ក៍ធ្វើការទំនាក់ទំនងទៅខាងមន្ទីពេទ្យណូប៊ែលហើយដែលតែមិនទាន់មានការឆ្លើយតបពីពេទ្យជំនាញ ឬ ក្រុមគ្រូពេទ្យដែលព្យាបាលផ្ទាល់នោះទេ គឺបានជួបតែអ្នកដែលគ្រប់គ្រង page ផ្លូវការរបស់មន្ទីពេទ្យតែប៉ុណ្ណោះ ហើយភ្នាក់ងាររបសយើងរងចាំការបំភ្លឺពីមន្ទីពេទ្យរៀងរាល់ម៉ោងធ្វើការ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19320 នាក់
ម្សិលមិញ ​ 21747 នាក់
សប្តាហ៍នេះ​ 140124 នាក់
សរុបទាំងអស់​ 20025584 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា