​​
​កម្ពុជា បានត្រៀមរៀបចំម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា
ដោយ សុីណាត - Tue,24 November 2020 (Time 05:16 PM)

ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការរៀបចំម៉ាស និងសម្ភារៈវេជ្ជសាស្ត្រមួយចំនួននៅឃ្លាំងស្តុកឱសថកណ្តាលរបស់ក្រសួងសុខាភិបាល ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ដើម្បីត្រៀមបញ្ជូន យកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២០ខាងមុខនេះ។
សូមបញ្ជាក់ថា ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពដ៏យូរអង្វែង ក៏ដូចជាការរួមដៃគ្នាជាមួយ លោកជំទាវ ប្រធានរដ្ឋ ក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការការរីករាលដាលជំងឺកូវីដ១៩ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
ទន្ទឹមនឹងនេះ សម្តេចតេជោហ៊ុន សែន បានចាត់តាំង ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា នាំយកអំណោយម៉ាស និងសម្ភារវេជ្ជសាស្ត្រទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈយន្តហោះពិសេស នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21537 នាក់
ម្សិលមិញ ​ 21504 នាក់
សប្តាហ៍នេះ​ 137854 នាក់
សរុបទាំងអស់​ 17972186 នាក់

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ