​​
​លោក អ៊ុយ សុធាវី អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់
ដោយ លោក ចាន់ រឿក - Tue,24 November 2020 (Time 05:30 PM)

បាត់ដំបង៖នៅព្រឹកថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់ នៅសាលប្រជុំសណ្ឋាគារខេមរាបាត់ដំបង១ ក្រុងបាត់ដំបង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ទុំ វីរ៉ា នាយកប្រតិបត្តិការនៃអង្គការមនុស្សចាស់កម្ពុជា បានមានប្រសាសន៍ថា គោលបំណងនេះការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង គឺដើម្បីពង្រឹងសមត្ថភាពរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនៅថ្នាក់មូលដ្ឋាន និងគណៈកម្មការ អនុគណៈកម្មការ សមាគមន៍មនុស្សចាស់ លើការគិតគូរមនុស្សចាស់ ពេលដែលជួបគ្រោះមហន្តរាយផ្សេងៗ ។ ជាពិសេសដើម្បីបញ្ជ្រាបតម្រូវការ និងការឆ្លើយតបស្ថានភាពងាយរងគ្រោះរបស់មនុស្សចាស់ ដើម្បីរំលេចនៅក្នុងផែនការគ្រប់គ្រងគ្រោះមហន្តរាយ ពីថ្នាក់មូលដ្ឋាន និងថ្នាក់ក្រោមជាតិ ។ លោកបានបន្តទៀតថា ថ្មីៗនេះប្រទេសកម្ពុជាបានជួបប្រទះនូវគ្រោះមហន្តរាយ ទឹកជំនន់ ដែលបង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំងជាច្រើនថ្ងៃ បណ្ដាលឲ្យស្រុកជាច្រើនក្នុងខេត្តបាត់ដំបងរងផលប៉ះពាល់ផ្ទះសម្បែង ដំណាំស្រូវ សត្វពាហនៈជាដើម ហើយមិនត្រឹមតែខេត្តបាត់ដំបងទេ គឺមានបណ្ដាខេត្តជាច្រើនទៀតក្នុងប្រទេសជួបប្រទះនូវគ្រោះធម្មជាតិនេះផងដែរ ។ ៕

លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា តំបន់គោលដៅដែលពុំមានបទពិសោធន៍ ឬចំណេះដឹង ទាក់ទងនឹងការត្រៀមបង្ការសម្រាប់គ្រោះមហន្តរាយ និងការបញ្ចូលមនុស្សចាស់ទៅក្នុងការត្រៀមបង្ការ គួរទទួលបានការពង្រឹងសមត្ថភាព ក្នុងកិច្ចការស្វែងយលពីស្ថានភាព បរិបទ និងមូលហេតុនានា ដែលធ្វើឲ្យមានគ្រោះមហន្តរាយកើតឡើងក្នុងតំបន់របស់ខ្លួន និងការត្រៀមខ្លួនទុកមុន ។ បទពិសោធន៍ និងចំណេះដឹងទាំងនេះ គឺជាការដែលសហគមន៍គួរតែមានសម្រាប់ការកាត់បន្ថយ ផលប៉ះពាល់ ពីគ្រោះមហន្តរាយទាំងនេះ ។ លោក អ៊ុយ សុធាវី បានបន្តទៀតថា សមិទ្ធផលដែលទទួលបានមកដល់ថ្ងៃនេះ គឺពិតជាមានសារៈសំខាន់ និងឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍនានា ទាំងក្នុង និងក្រៅប្រទេស សំដៅលើការកាត់បន្ថយ ផលប៉ះពាល់នានា ពីការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយ របស់ប្រជាជនកម្ពុជា

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19301 នាក់
ម្សិលមិញ ​ 21747 នាក់
សប្តាហ៍នេះ​ 140105 នាក់
សរុបទាំងអស់​ 20025565 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា