​​
​ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី
ដោយ លោក ចាន់ រឿក - Wed,25 November 2020 (Time 01:43 AM)

បាត់ដំបង៖នៅព្រឹកថ្ងៃពុធ ១០កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក ប្រធាន អនុប្រធាន មន្ទីរអង្គភាព គណៈអភិបាលស្រុក មេឃុំ និងការិយាល័យនានាជុំវិញស្រុកច្រើនរូបទៀត។

ឯកឧត្តម ងួន រតនៈ បានប្រគល់អនុក្រឹត្យស្តីពីការតែងតាំងលោកស្រី ប៊ិន បូឡែន ឋានន្តរស័ក្តិ ថ្នាក់លេខ ៦ ឱ្យ កាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ខេត្តបាត់ដំបង ។ លោកស្រី ប៊ិន បូឡែន អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ដែលទើបប្រកាសតែងមុខតំណែងថ្មី បានឡើងអានសេចក្តីប្តេជ្ញាចិត្តចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល ក្នុងអនុវត្តតួនាទី ភារកិច្ច ដោយត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងប្តេជ្ញាក្នុងថែរក្សាសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមនៅមូលដ្ឋានស្រុកផងដែរ។ ឯកឧត្តម ងួន រតនៈ បានផ្តាំផ្ញើដល់លោកស្រី អភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរផងដែរ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21537 នាក់
ម្សិលមិញ ​ 21504 នាក់
សប្តាហ៍នេះ​ 137854 នាក់
សរុបទាំងអស់​ 17953836 នាក់

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា

បញ្ជីរាយឈ្មោះសប្បុរសជន បរិច្ចាគថវិកា ជូនសម្តេចតេជោ ហ៊ុន សែន ត្រៀមថវិកាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចាក់ជូនពលរដ្ឋឥតគិតថ្លៃ