ដោយ លោក ចាន់ រឿក - Sat,05 December 2020 (Time 10:14 AM)
ខេត្តបាត់ដំបង៖នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ២០២០ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងបានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយហៀង ស្នងការរងផែនការងារគ្រឿងញៀន ដឹកនាំកម្លាំងការិយាល័យជំនាញចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្រ្កាបករណីគ្រឿងញៀនមួយករណីនៅមូលដ្ឋានស្រុកកំរៀង ខេត្តបាត់ដំបងដោយឃាត់ខ្លួនមុខសញ្ញាជាជនជាតិថៃម្នាក់ឈ្មោះផាត់ ភុំរតនាហៅហ្វាមានទីលំនៅឃុំណងប៊ុនស្រុកបរ៉ៃខេត្តត្រាតប្រទេស ថៃ។
-វត្ថុតាងដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកកICEចំនួន៣០ដុំធំ មានទម្ងន់សរុប២៩៨៥៧,០២ក្រាម
-ទូរស័ព្ទដៃ សៀវភៅធនាគារនិងលិខិតឆ្លងដែន
បច្ចុប្បន្នៈជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសទៅតាមច្បាប់៕ span>