​​
​មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រៀមលក្ខណ: ប្រកបដោយការទទួលខុសត្រូវជំងឺ រលាកសួត ប្រភេទថ្មី​ Coronavirus
ដោយ លោក អុិត សាផល - Sun,26 January 2020 (Time 10:22 AM)

បាត់ដំបង៖ទី​ក្រុង​អ៊ូហាន (ឬ​វូហាន Wuhan) ​ភាគ​កណ្តាល​ប្រទេស​ចិន ត្រូវ​គេ​ជឿ​ថា ជា​ប្រភព​នៃ​​មេរោគ​រលាក​សួត​ថ្មី​មួយ ​ឬ​ កូរ៉ូណា​វីរុស​ (Coronavirus) ដែល​មក​ដល់​ថ្ងៃ​សុក្រ​ បាន​សម្លាប់​មនុស្ស​អស់​២៦​នាក់​ហើយ។ ខណៈ​​​ដែល​មេរោគ​ ​​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ បន្ត​​រាតត្បាត​នៅ​ក្នុង​ប្រទេស​ចិន​ និង​​​ឆ្លង​ចេញ​ទៅ​ប្រទេស​ដទៃ​កាន់​តែ​ច្រើន​ទៀត​ អាជ្ញាធរ​ចិន​បាន​សម្រេច​បិទ​ចរាចរណ៍​​និង​សកម្មភាព​នានា​ក្នុង​ទី​ក្រុង​​អ៊ូហាន​ដែល​មាន​ប្រជាជន​១១​លាន​នាក់​នេះ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​នេះ។

អាជ្ញាធរប្រទេសចិនបានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៥ ខែមករានេះ ថាការផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏សាហាវក្នុងប្រទេសចិនឥឡូវនេះបានសម្លាប់មនុស្សចំនួន ៤១ នាក់ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់ជិត ១៣០០ នាក់។

ទន្ទឹម​នឹង​នេះ​ដែរ​ ចិនកំពុង​សាងសង់មន្ទីរពេទ្យថ្មីមួយសម្រាប់ទទួលអ្នកជំងឹឆ្ល ងអោយហើយតែក្នុងរយះពេល​ ១០​ថ្ងៃ​ ។ ទីភ្នាក់ងារស៊ីនហួរបានផ្សាយអោយដឹងថា​ អាជ្ញាធរទីក្រុងវូអានបានកំពុងសាងសង់មន្ទីរពេទ្យពិសេសមួយសម្រាប់ទទួលព្យាបាលអ្នកជំងឹ រ លា ក សួ ត ដោយ វី រុ ស កូ រ៉ូ ណា ពូជថ្មី២០១៩​ ដោយប្រើកងទ័ពម៉ាស៊ីនអេស្កាវ៉ាទ័ររាប់សិបគ្រឿង។​

បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​ នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​ CDC​ បាន​ធ្វើការ​ណែនាំ​ការបង្ការចំលង ​កូ រ៉ូ ណា វី រុ សប្រភេទថ្មីនេះ​ ដោយមាន​ខ្លឹមសារ​ដូច​តទៅ​៖

១.​ ឧស្សាហ៏លាងដៃ​ ដោយអាល់កុល​ ហ្សែល​ ឬសាប៊ូនិងទឹក
២.​ ពេលក្អក​ និងកណ្តាស​ ខ្ទប់មាត់និងច្រមុះ​ ដោយកែងដៃ​ ឬក្រដាស​ ឬកន្សែង​ ក្រមា​ និងលាងដៃ
៣.​ ជៀសវាងប៉ះពាល់ជាមួយបុគ្គលទាំងឡាយណាដែលមាន​ រោគសញ្ញាគ្រុនក្តៅ​ និងក្អក

៤​.​ បេីអ្នកមានគ្រុនក្តៅ​ ក្អក​ និងពិបាក ដក ដ ង្ហេីម​ សូមរកការព្យាបាលឱ្យឆាប់​ និងប្រាប់ពីប្រវត្តិនៃការធ្វេីដំណេីរដល់គ្រូពេទ្យ
៥.​ សូមកុំប៉ះពាល់សត្វរស់​ និងផ្ទៃទាំងឡាយមានដាក់សត្វរស់
៦.​ សូមកុំបរិភោគសាច់ឆៅ​ និងស៊ុតឆៅ
៧.​ អនុវត្ត៏អនាម័យខ្ជាប់ខ្ជួន​ ក្នុងការសំ លាប់ សត្វ​ចំអិនសាច់​ និងដាក់ដោយឡែកអាហារឆៅ​ និងអាហារឆ្អិន​។ ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥​ អ្នកនាំពាក្យក្រសួងសុខាភិបាល។