​​
​ពលរដ្ឋក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខ្លាំងពីទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត ខណៈដែលម្ចាស់អាជីវកម្មមិនយកចិត្តទុកដាក់លើវិធានការការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍
ដោយ លោក តែម កយ - Sun,06 December 2020 (Time 09:59 AM)

ភ្នំពេញ៖ស្របពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា នៃជំងឺកូវីដ-១៩ បានកំពុងកើតឡើងគួរឱ្យព្រួយបារម្ភបំផុត បែរជាម្ចាស់កាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត មានទីតាំងនៅភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល បើកលេងល្បែងបញ្ជល់មាន់ខុសច្បាប់អនុញ្ញាតឱ្យភ្ញៀវខ្មែរចូលលេងជារៀងរាល់ថ្ងៃដោយមិនខ្វល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ (COVID-19)។

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់ច្រកទ្វារព្រំដែនជ្រៃធំ ស្ថិតក្នុងភូមិសំពៅពូន ឃុំសំពៅពូន ស្រុកកោះធំ បានរាយការណ៍ថា ម្ចាស់កាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត មានឈ្មោះ យៀក និង បិន ជាជនជាតិវៀតណាម បានកំពុងផ្គើននឹងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសមិនសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចំពោះកិច្ចទប់ស្កាត់ការរីករាលដាល បង្ការ ការពារការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍របស់យើង ដោយបើកឱ្យប្រជាពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសល្បែងភ្នាល់បញ្ជល់មាន់យ៉ាងពពាក់ពពូនមិនរក្សាគម្លាតសុវត្ថិភាពបុគ្គល និងគម្លាតសង្គម ដែលសកម្មភាពនេះចាត់ទុកជាការបើកផ្លូវឱ្យ និងប្រភពនៃការចម្លងជំងឺកូវីដ-១៩ (COVID-19) ក្នុងសហគមន៍។ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសម្តែងការព្រួយបារម្ភជាខ្លាំង និងសូមសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់មេត្តាចាត់វិធានការចំពោះទីតាំងកាស៊ីណូ កាឡាក់ស៊ី (ជ្រៃធំ) និងហ្គ្រេនដ្រាហ្គនរីសត ដែលអនុញ្ញាតឱ្យភ្ញៀវខ្មែរចូលលេងល្បែងជារៀងរាល់ថ្ងៃស្ទើរតែ ១០០% និងមិនចូលរួមសហការចំពោះវិធានការណែនាំរបស់ក្រសួងសុខាភិបាលនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (COVID-19)

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19300 នាក់
ម្សិលមិញ ​ 21747 នាក់
សប្តាហ៍នេះ​ 140104 នាក់
សរុបទាំងអស់​ 20025564 នាក់

#ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរវាងឈ្មួញដីឈ្មោះ លី អ៊ុំអេង ជាមួយនឹងសហគមន៍ដីធ្លី ប្រជាពលរដ្ឋរាប់សិបគ្រួសារ ស្ថិតនៅឃុំរំចេក និងឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី#

ល្បី! លោក គឹម វុទ្ធី ហៅ ធី កាប៉ូ ទោះជាមានដីកាឆែកឆេរក្នុងផ្ទះ រកឃើញឈើប្រណិតជាច្រើនដុំ ក៏មេឈ្មួញខាងបផ្លាញឈើរូបនេះ នៅតែបន្តដឹកបានយ៉ាងរលូន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីកាត់ខ្សែបូរសម្ពោធអគារទីស្នាក់ការថ្មីរបស់ ស.ស.យ.ក. ខេត្តបាត់ដំបង

ពន្ធដារ​ចាប់ផ្ដើម​រឹត​បន្តឹង​លើ​គ្រប់​រថយន្ត​ពាក់​ស្លាក​លេខ (ខ​.​ម)ដើមឆ្នាំ២០២១នេះតទៅ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ចំនួន៥ករណីផ្សេងគ្នា