​​
​ព្រឹកថ្ងៃ២៧ ខែមករា នេះអាជ្ញាធរនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នឹងចែកម៉ាស់ចំនួន១លាន រយៈពេល១ខែ ចាប់ពីថ្ងៃ២៧តទៅ
ដោយ លោក សុខមាន - Mon,27 January 2020 (Time 07:05 AM)

បន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍ថា អង្គភាពនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃច័ន្ទ ទី២៧ ខែមករា ឆ្នាំ២០២០នេះតទៅ នឹងចែកម៉ាសចំនួន ១លានម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិ ដើម្បីការពារការចម្លងមេរោគថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស ។

ពិធីចែកម៉ាសចំនួន១លាននេះ នឹងធ្វើឡើងក្រោមអធិបភាព លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់ ។

មន្រ្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុក នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០នេះថា អំណោយម៉ាសទាំងអស់នេះ បានមកពីជំនួយរបស់សប្បុរសជននានា ។
ម៉ាសនេះនឹងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែតទាំងអស់ ។

ព័ត៌មានបន្ថែមស្តីពីការចែកម៉ាស ជូនមន្រ្តីនគរបាលច្រកទ្វារ និងភ្ញៀវជាតិ-អន្តរជាតិចេញ-ចូល ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត សូមទាក់ទងតាមទូរស័ព្ទខាងមន្ត្រីប្រចាំច្រកទ្វារដែលមានលេខ 012 339 931 / 097 590 9999៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19193 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137582 នាក់
សរុបទាំងអស់​ 10563330 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់