​​
​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យត និងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តចែកម៉ាស់ចំនួន១លាន ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ
ដោយ លោក សុខមាន - Tue,28 January 2020 (Time 10:36 AM)

(បន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ បន្តចែកម៉ាស់ (mask) ដែលមានចំនួន១លាន ជូនដល់ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋ ដើម្បីការពារការចម្លងដោយសារជំងឺរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី (nCoV2019) កំពុងរាតត្បាតនៅប្រទេសចិន និងបណ្តាប្រទេសមួយចំនួនទៀត។
ពិធីចែកម៉ាស់នេះ ធ្វើឡើងក្រោមវត្តមានលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត, លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអស់ រួមនឹងមន្ត្រីជំនាញសុខាភិបាលពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងក្រុមការងារក៏បានអញ្ជើញ ទទួលនិស្សិតអាហារូបករណ៍លោក ស សុខា ទៅសិក្សានៅប្រទេសចិន ត្រឡប់មកខេត្តបន្ទាយមានជ័យវិញ ក្នុងឱកាសសម្រាកវិស្សមកាល នៅច្រកទ្វារព្រំដែនអន្តរជាតិផងដែរ។

សូមជម្រាបថា អាជ្ញាធរ និងមន្រ្តីនគរបាលនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដាក់ផែនការចែកម៉ាស់ជូនប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់ព្រំដែនភ្ញៀវជាតិ និងអន្តរជាតិចំនួន១លានម៉ាស់ រយៈពេញ១ខែ ដោយគិតចាប់ពីថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០តទៅ។ អំណោយម៉ាសទាំងអស់ បានមកពីជំនួយរបស់សប្បុរសជននានា និងចែកដល់អ្នករត់ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19239 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137628 នាក់
សរុបទាំងអស់​ 10563376 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់