​​
​ដល់កបាត់បង់លុយអោយសមត្ថកិច្ចអញ្ចឹងតើបានជាមិនមានអ្នកបង្រ្កាប
ដោយ លោក អុិត សាផល - Mon,27 January 2020 (Time 08:33 PM)

កំពង់ឆ្នាំង: សង្វៀន​ជល់​មាន់​ដ៏​ធំ​មួយកន្លែង​នេះ​ស្ថិតនៅ​ព្រំប្រទល់​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ និង​ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ត្រូវបាន​គេ​ដឹងថា មន្ត្រីនគរបាល​ម្នាក់​ចេញមុខ​កាង ដាច់ គ្រប់​សមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ចាប់ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ​គេ​មិនទាន់​បានដឹងថា តើ​មកពី​មូលហេតុ​អ្វី​នោះទេ ទើប​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ កន្លែង​ស្ថិត​ក្នុងស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង បាន​ទម្លាយ​បញ្ជី​ឈ្មោះ​សមត្ថកិច្ច​គ្រប់ជាន់ថ្នាក់​ដែល​បានទទួល​លុយ​សំណូក​ពី​ម្ចាស់​សង្វៀន​ជល់​មាន់​មួយ​នេះ​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប ហើយ​ផ្សព្វផ្សាយ​ដល់​អ្នកសារព័ត៌មាន។​​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ជា​រៀងរាល់ថ្ងៃ​សកម្មភាព ក្រុម​អ្នកញៀន​ល្បែងស៊ីសង ជល់​មាន់ និង​អាប៉ោង​បាននាំគ្នា​ចូលទៅ​លេង​នៅ​សង្វៀន​ជល់​ដ៏​ធំ នៅក្រោម​ដើមឈើ​ទាល ក្នុង​ស្រុ ក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ជាប់​ព្រំប្រទល់​នឹង​ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ យ៉ាង​គគ្រឹកគគ្រេង​គ្មាន​ការបង្ក្រាប​ពី​សំណាក់​មន្ត្រី​ជំនាញ​ឬ​អាជ្ញាធរ​មូលដ្ឋាន នោះឡើយ​។​​ប្រជាពលរដ្ឋ​បានឱ្យដឹង​ទៀតថា សង្វៀន​ជន់​មាន់​ខាងលើ ត្រូវបាន​មហាជន​ដឹងថា មាន​មន្ត្រីនគរបាល​ម្នាក់​មកពី​ខេត្តកំពង់ចាម ជា​អ្នក​ចេញមុខ​រត់ការ​កា​ង និង​រៀប​ចំក​ញ្ចា​ប់ លុយ​សម្រាប់​បង់​ឱ្យទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នគរបាល កងរាជអាវុធហត្ថ រួមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន ។​​

ក្រុមអ្នកលេងល្បែងជល់មាន់ បាន​ប្រាប់ថា សង្វៀន​ជល់​មាន់​ខាងលើនេះ បើក​លេង​ជា ប្រចាំ​ពេញ​មួយ​សប្តាហ៍​ដោយមាន​អ្នក​ចូល​ភាគហ៊ុន​ជាច្រើន​នាក់​រួមមាន​ទាំង​មន្ត្រី​សមត្ថកិច្ច និង​អាជ្ញាធរ​មួយចំនួន​ថែមទៀត ។ ក្រៅពី​ជល់​មាន់​ក៏ មាន​បាញ់អាប៉ោង​ដែលមាន​លេង​អ្នកឈ្នះ​ចាញ់​លុយរាប់​ពាន់​ដុល្លារ​ផងដែរ​។​​តាម​ក្រុម​អ្នក​ជល់​មាន់បាន​បញ្ជាក់ថា ស​ង្វៀង​ជល់​មាន់នៅ​ស្រុក​សាមគ្គី​មានជ័យ​នេះ មាន សុវត្ថិ​ភាពល្អ​ណាស់​មិនបាច់​ព្រួយបារម្ភ​ពី​សមត្ថកិច្ច​ចុះបង្ក្រាប​ទេ ព្រោះ​ម្ចាស់​សង្វៀន​ធានា​ជូន​សុវត្ថិភាព​១០០% ។ ប៉ុន្តែ​ពេលខ្លះ​ក្រុម​អ្នក​ជល់​មាន់​ដូចគ្នា​លេង​ចាញ់​ក៏មាន​ករណី​វាយ​ទាត់​ធាក់​គ្នា​ក្នុង​សង្វៀន និង​ប្តឹងផ្តល់​ដល់​មន្ត្រីនគរបាល​ដោះស្រាយ​ម្តងម្កាល​ដែរ ។​​

បើយោងតាមព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា មន្ត្រី​ប៉ូលីស​ខេត្តកំពង់ឆ្នាំង​ដែល​ឈរ​កាង​ឬ​ជា ម្ចាស់​សង្វៀន​ជល់​មាន់ នៅ​ស្រុក​សាមគ្គី​មានជ័យ​នេះ​ឈ្មោះ ហុង ដែល​គាត់ ធ្លាប់មាន​បទពិសោធន៍​បើក​សង្វៀន​ជល់​មាន់​ជាច្រើន​កន្លែង​ផងដែរ​។

ទន្ទឹម​នឹងនោះ​ក៏​ល្បី​ថា ម្ចាស់សង្វៀនជល់មាន់ ក៏បានបង់លុយជូនលោកអធិការនគរបាលស្រុកសាមគ្គីមានជ័យក្នុង​មួយខែ​ប្រមាណ ២០០០​ដុល្លារ ជា​ថជាថ្នូរនឹងការមិនបង្ក្រា្កបព្រមទាំងជួយបិទបាំងសកម្មភាពបើកលេងល្បែងស៊ីសង​ជល់​មាន់​ល្មើសច្បាប់​មួយ​នេះ​។ ប៉ុន្តែ​ត្រូវបាន​លោក​អធិការ​ឆ្លើយ​បដិសេធថា មិនបានពាក់ព័ន្ធនោះឡើយ។

ពាក់ព័ន្ធករណីនេះលោក ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​អ្នកសារព័ត៌មាន ថា រឿង​សង្វៀន​ជល់​មាន់នៅ​ស្រុក​សាមគ្គី​មានជ័យ​នោះ​លោក​ដឹង​យូ​ហើយ ប៉ុន្តែ​ពេល​បញ្ជា​កម្លាំង ចុះទៅ​បង្ក្រាប​ចេះតែ​បែកការណ៍​រហូត ។

ប៉ុន្តែ​លោក​សន្យាថា នឹង​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល សង្វៀនមាន់​ខាងលើនេះ ហើយនឹង​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ខាន​តែ​បាន​ដោយ​មិន​បន្ត​ទុក​ឲ្យ​បើក​លេង​អនាធិបតេយ្យ​ឡើយ។

ជាចុងក្រោយយើងខ្ញុំជាអ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋទាំងអស់សង្ឃឹមយ៉ាងមុតមាំទៅលើពាក្យសម្តីរបស់ស្នងការខេត្តដែលបានសន្យាថាត្រូវតែបង្ក្រាបអោយខានតែបាន៕