​​
​ជំងឺផ្តាសាយបក្សី កើតមាននៅចិន ខណៈជំងឺផ្លូវដង្ហើម «កូរ៉ូណា» មិនទាន់ស្ងប់
ដោយ លោក តែម កយ - Sun,02 February 2020 (Time 08:08 AM)

(ចិន)៖ យោងតាមការចេញផ្សាយ របស់ព័ត៌មានចិននៅថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងថា ជំងឺផ្តាសាយបក្ស H5N1 បានកើតមាននៅកសិដ្ឋានមួយ ក្នុងទីក្រុងសៅយ៉ាង ភាគខាងត្បូងខេត្តហ៊ូណាន ប្រទេសចិន។
ព័ត៌មានរាយការណ៍បន្តថា ជំងឺនេះបានកើតមាននៅកសិដ្ឋានមួយ ដែលមានសត្វមាន់ប្រមាណ៧,៨៥០ក្បាល ហើយមាន់ប្រមាណ៤,៥០០ក្បាល បានងាប់ដោយសារជំងឺផ្តាសាយបក្សីនេះ។ព័ត៌មានក៏បានរាយការណ៍ផងដែរថា មានសត្វមាន់ប្រមាណ១៧,៨២៨ក្បាលហើយ ត្រូវបានអាជ្ញាធរប្រមូលចេញពីកសិដ្ឋានចិញ្ចឹមមាន់ បន្ទាប់ពីផ្ទុះជំងឺនេះ។

សូមបញ្ជាក់ថា ទន្ទឹមនឹងការកើតជំងឺផ្តាសាយបក្សីនេះ ចិនក៏កំពុងរងការវាយប្រហារដោយជំងឺផ្លូវដង្ហើមបង្កឡើងដោយមេរោគ «កូរ៉ូណា» ផងដែរ។ មកដល់ពេលនេះ ជំងឺផ្លូវដង្ហើមនេះ បានកើតមានលើមនុស្សប្រមាណ១៤,៥៥១នាក់ ហើយ៣០៤នាក់បានស្លាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19200 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137589 នាក់
សរុបទាំងអស់​ 10563337 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់