​​
​កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលស្នងការខេត្តបាត់ដំបង បង្ក្រាបករណី ធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ រក្សាទុកអាវុធខុសច្បាប់
ដោយ លោក អុិត សាផល - Wed,11 March 2020 (Time 03:43 PM)

បាត់ដំបង៖ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី 10 ខែមីនា ឆ្នាំ 2020 វេលាម៉ោង 11:15 នាទី នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបសហការជាមួយកម្លាំងជំនាញចុះប្រតិបត្តិការ បង្ក្រាបករណី *ធ្វើចរាចរណ៍រូបិយវត្ថុ និងរូបិយប័ណ្ណក្លែងក្លាយ និង រក្សាទុកអាវុធខុសច្បាប់ ( កាំបិត និង ដំបង )* និងបាននាំខ្លួនជនសង្ស័យចំនួន 5 នាក់ ។
1.ឈ្មោះ សារ៉ម លី ភេទប្រុស អាយុ 38 ឆ្នាំមានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
2.ឈ្មោះ យៀន រតនៈ ភេទប្រុស អាយុ 28 ឆ្នាំមានទីលំនៅភូមិកម្មករនសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងនខេត្តបាត់ដំបង ។
3.ឈ្មោះ សុប រ៉យ៉ា ភេទប្រុស អាយុ 30 ឆ្នាំ មានទីលំនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបងខេត្តបាត់ដំបង ។
4.ឈ្មោះ សាន់ សំខាន់ ភេទប្រុស អាយុ 24 ឆ្នាំមានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង 1 ស្រុកសង្កែ ខេត្តបាត់ដំបង ។
5.ឈ្មោះ វ៉ាន់ វីរៈ ភេទប្រុស អាយុ 20 ឆ្នាំមានទីលំនៅភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ខេត្តបាត់ដំបង ។


វត្ថុតាងដកហូតរួមមាន ៖
- ក្រដាសប្រាក់បាត 1000 បាត ( ក្លែងក្លាយ ) ចំនួន 30 សន្លឹក
- ក្រដាសប្រាក់បាត 500 បាត ( ក្លែងក្លាយ ) ចំនួន 25 សន្លឹក
- ក្រដាសប្រាក់បាត 100 បាត ( ក្លែងក្លាយ ) ចំនួន 12 សន្លឹក
- ក្រដាសប្រាក់បាត 50 បាត ( ក្លែងក្លាយ ) ចំនួន 156 សន្លឹក
- ក្រដាសប្រាក់ដុល្លា 100 ដុល្លារ ( ក្លែងក្លាយ ) ចំនួន 17 សន្លឹក
- ក្រដាសប្រាក់ដុល្លារ 50 ដុល្លារ ( ក្លែងក្លាយ ) ចំនួន 8 សន្លឹក
- ក្រដាសប្រាក់ដុល្លា 20 ដុល្លា ( ក្លែងក្លាយ ) ចំនួន 23 សន្លឹក
- ក្រដាសប្រាក់ដុល្លារ 10 ដុល្លារ ( ក្លែងក្លាយ ) ចំនួន 87 សន្លឹក
- ទូរស័ព្ទដៃចំនួន 7 គ្រឿង
- ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន 1 គ្រឿង
- ម្សៅក្រាមពណ៌ ស ចំនួន 7 ថង់
- កូនថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន
- ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន 1
- កាំបិតកែច្នៃធ្វើអំពីដែកចំនួន 3 ដើម
- ផ្លែ រណាងោង ចំនួន 1
- ដំបងឈើមានដែកគោល រុំស្គុតពណ៌ខ្មៅចំនួន 1 ដើម
- ដំបងឈើចំនួន 1 ដើម
- ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ125 ស៊េរីឆ្នាំ 2012 ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1N 6557
- ម៉ូតូមួយគ្រឿងម៉ាកហុងដា អ៊ែរប្លែត ពណ៌ខ្មៅទឹកក្រូចស៊េរីឆ្នាំ 2010 ពាក់ស្លាកលេខកណ្ដាល 1D 2646
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើបានប្រគល់អោយការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19194 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137583 នាក់
សរុបទាំងអស់​ 10563331 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់