​​
​ឯកឧត្តម អភិបាលខេត្តបន្ទាយមានជ័យ បានដាក់ការណែនាំមួយចំនួន ដល់ បញ្ជាការឯកភាពខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់ បង្ការ នៃជំងឺឆ្លងកូវីដ១៩
ដោយ លោក សុខមាន - Thu,19 March 2020 (Time 07:34 PM)

បន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកវរសេនីយទោ អេង លីហួរ ស្នងការរង ទទួលផែនការងារអន្តោប្រវេសន៍ តំណាងលោកឧត្តមសេនីយ៍ទោស្នងការ បានចូលរួមប្រជុំ ក្រុមការងារចម្រុះថ្នាក់ខេត្ត ដើម្បីត្រួតពិនិត្យ ប្រជាពលរដ្ឋ ចេញ ចូលក្រៅប្រទេស ក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ១៩ (COVID-19) នៅសាលប្រជុំសាលាក្រុងប៉ោយប៉ែត ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ឯកឧត្តម អភិបាលខេត្ត បានដាក់ការណែនាំមួយចំនួន ដល់ បញ្ជាការឯកភាពខេត្ត ឲ្យបង្កើនការយកចិត្តទុកដាក់ បង្ការ និងការពារ នៃការរីករាលដាល ជំងឺឆ្លងកូវិដ១៩ ទូទាំងខេត្ត និងតាមបណ្តោយព្រំដែន កម្ពុជា ថៃ ប្រវែង ១៥៣គីឡូម៉ែត្រ, បង្កើតក្រុមប្រចាំការ និងផ្តល់ព័ត៌មាន ពីបណ្តាល ភូមិ ឃុំ ស្រុក ក្រុង ឲ្យបានលឿនបំផុត នូវ ព័ត៌មាន កូវិដ១៩, បន្តទំនាក់ទំនងឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ជាមួយសមភាគីថៃ, បន្តយកចិត្តទុក្ខដាក់ប្រជាពលរដ្ឋ ដែល អាស្រ័យផល ពីកម្លាំងពលកម្ម ទៅថៃព្រឹកវិល ល្ងាច, សុខាភិបាល សហការជាមួយ អន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិ ដើម្បីទប់ស្កាត់ជំងឺកូវិដ១៩, ទប់ស្កាត់ព័ត៌មានក្លែងក្លាយ, បន្ត និងបង្កើនការផ្សព្វផ្សាយ ដល់បងប្អូន ប្រជាពលរដ្ឋ ក្នុងការអនាម័យ ដើម្បីឃ្លាតឆ្ងាយ ពីជំងឺឆ្លង។ បន្ទាប់ពីការបូកសរុបលទ្ធផល អង្គប្រជុំ និងដាក់ទិសដៅរួច ឯកឧត្តមអភិបាលខេត្ត បានចែកឧបករណ៍ សម្រាប់វាស់កំដៅ ទៅបណ្តាក្រុង ស្រុក និងអង្គភាពមួយចំនួន៕