​​
​ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់
ដោយ លោក តែម កយ - Sun,22 March 2020 (Time 08:02 AM)

(អីតាលី)៖ ចំនួនមនុស្សស្លាប់ដោយសារតែវីរុសកូរ៉ូណាថ្មី (COVID-19) នៅក្នុងប្រទេសអ៉ីតាលី បានកើនឡើងដល់៤៨២៥នាក់ ក្រោយពីអ្នកជំងឺ៧៩៣នាក់ថ្មីទៀត បានស្លាប់នៅក្នុងរយៈពេល២៤ម៉ោងប៉ុណ្ណោះ ដែលអត្រាស្លាប់នេះជាតួលេខខ្ពស់ជាងគេបំផុត មិនធ្លាប់មាននៅក្នុងពិភពលោក។ នេះយោងតាមសារព័ត៌មានអន្តរជាតិធំៗបានចេញផ្សាយនាព្រឹកថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

ចំណែកចំនួនអ្នកឆ្លងនៅក្នុងប្រទេសអ៉ីតាលីបានកើនដល់ ៥៣,៥៧៨ករណី ដែលបានកើនឡើងយ៉ាងខ្ពស់ពីតួលេខចាស់ ៤៧,០២១ករណី។

គិតត្រឹមល្ងាចថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៨៥ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។

ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២៦៧,០១៣ ករណី ដែលក្នុងនោះ ១១,២០១នាក់ស្លាប់៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19185 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137574 នាក់
សរុបទាំងអស់​ 10563322 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់