​​
​(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់
ដោយ លោក មុិច សុគន្ធ - Wed,25 March 2020 (Time 09:23 AM)

ខេត្តព្រះសីហនុ៖ប្រជាពលរដ្ឋជាង២០០គ្រួសារបានលើកឡើងថា បង្គោលថ្ម រួមជាមួយលួសបន្លាជាច្រើនរយម៉ែត្រ ដែលបានហ៊ុំព័ទ្ឋដីកម្មសិទ្ឋស្របច្បាប់លើក្បាលដី២២៥ និង ក្បាលដីជាច្រើនទៀត នាព្រឹកថ្ងៃទី២៣ ខែមិនាឆ្នាំ២០២០នេះ ត្រូវបានក្រុមការងារចំរុះថ្នាក់ខេត្តដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ សហការជាមួយក្រុមហ៊ុន ឯកជនមួយបានចុះធ្វើការវាស់វែង និង បានកាប់បំផ្លាញរបងលួសបន្លារាប់រយម៉ែត្រ ដោយបានគំរាមថា ប្រសិនបើនណាហ៊ានតវ៉ា និងចាប់ដាក់គុក នេះបើយោងតាមសំដីលោក អ៊ុំម្នាក់ឈ្មោះ ឡេងដោក មានវ័យចំណាស់អាយុប្រមានជាង៦០ឆ្នាំ។

ប្រភពដ៏ដែលបានថ្លែងបញ្ជាក់ទៀតថា អ្វីដែលពួកគាត់មិននឹកស្មានដល់នោះគ្រាដែលថ្នាក់ដឹកនាំនៅស្ទើទូទាំងពិភពលោក ក៏ដូចជាថ្នាក់ដឹកនាំជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កំពុងមានការខ្វល់ខ្វាយអំពីការរីករាលដាលជំងឺCovid19 ហើយក៏កំពុងរួមគ្នាធ្វើការទប់ស្កាត់ជំងឺដ៏កាចសាហាវកុំអោយមានរាលដាលដល់ប្រជាពលរដ្ឋ បែជារដ្ឋបាលខេត្តព្រះសីហនុ ដែលមានអភិបាលរងម្នាក់ឈ្មោះ លៀម សុដា បានដឹកនាំកំលាំងចំរុះប្រមាណជិត២០០នាក់ចុះមកកាន់តំបន់ភូមិសុខសាន្តសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយបានពង្រាយកំលាំងប៉េអ៊ឹម ប៉ូលីស ស្ទាក់ផ្លូវប្រជាពលរដ្ឋ ដោយបានគំរាមប្រជាពលរដ្ឋមិនអោយមានការប្រមូលផ្តុំ ឬ ធ្វើការតវ៉ាជាដាច់ខាតនៅក្នុងតំណាក់កាលដែលក្រុមការងារ កំពុងធ្វើការវាស់វែងនេះ បើទោះបីបងប្អូនប្រជាពលរដ្ឋ យកឯកសារមកបង្ហាញថា ដីដែលក្រុមការងារចុះមកវាស់វែងនេះ ជាដីមានទិន្នន័យក្បាលដី និង ប្លង់រឹងយ៉ាងណាក៏ដោយ ក៏ក្រុមការងារចំរុះដឹកនាំដោយលោក លៀម សុដាអភិបាលរងខេត្តព្រះសីហនុ នៅតែធ្វើសកម្មភាពកាប់បំផ្លាញរបង និង លួសបន្លានោះចោល ទាំងកំរោល ដោយមិនខ្វល់អ្វីទាំងអស់ ។ តាមរយះទង្វើរបស់មន្ត្រីមួយក្តាប់តូចនេះ សូមឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលល្បីស្រលាញ់ប្រជាពលរដ្ឋ ស្រលាញ់យុត្តិធម៏ មេត្តាជួយពិនិត្យលើសកម្មភាពនេះផង ជាងនេះទៅទៀតក្នុងនាមពលរដ្ឋក្នុងភូមិសុខ សាន្ត និងភូមិកោះតូច ជាង២០០គ្រួសា សូមស្នើយ៉ាងទទួចដល់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័ន ពាក់ព័ន្ឋ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មសំណង់ និង សុរិយោដី ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមលោកមេត្តា ជួយស្វែងរកយុត្តិធម៏ជូនពួកគាត់ ផងគ្រាដែលពួកគាត់មានទាំងលេខក្បាលដី និង ប្លង់លក្ខណះប្រព័ន្ឋប៉ុនហ្នឹងហើយ នៅតែមានអ្នកមកបំពាន តើច្បាប់ទុកនៅឯណា?ជាទូទៅប្លង់កម្មសិទ្ឋគឺការពារដោយច្បាប់ ចុះបើមានប្លង់កម្មសិទ្ឋហើយ បែជាមានមន្ត្រីអនុវត្តន៏ច្បាប់ឃុបឃិតជាក្រុមហ៊ុនឯកជនមកកាប់បំផ្លាញទ្រព្យសម្បត្តិឯកជនរបស់ពលរដ្ឋ តើអោយពួកគាត់សង្ឃឹមទៅលើអ្វីទៀត។ ដោយឡែក បង ស្រី មុំ ដែលជាម្ចាស់កម្មសិទ្ឋទីតាំងដីមួយកន្លែងទៀតបានគូសបញ្ជាក់ថា ចំពោះទង្វើរបស់ក្រុមការងារចំរុះដែលដឹកនាំដោយលោក លៀម សុដា អភិបាលរងខេត្ត ដែលចុះធ្វើការវាស់វែងនិងកាប់បំផ្លាញទ្រព្យសម្បត្តិរបស់ពួកគាត់នៅព្រឹកថ្ងៃទី២៣មិនា ឆ្នាំ២០២០នេះ លោក ស្រីនឹងដាក់ពាក្យបណ្តឹងទៅស្ថាប័ន ពាក់ព័ន្ឋ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីស្វែងរកយុត្តិធម៏ ម្យ៉ាងវិញទៀតដើម្បីស្វែងរកមុខអ្នកជញ្ជក់ឈាមរាស្ត្រ ដែលបានធ្វើផ្ទុយអំពីអនុសាសន៏របស់សម្តេចសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងលោកបានប្រកាសថា មន្ត្រីរាជទាំងអស់ ជាអ្នកបំរើរាស្ត្រ មិនមែនជាចៅហ្វាយរបស់ប្រជារាស្ត្រ ដូចនេះក្នុងនាមជាមន្ត្រីរាជការ ត្រូវស្វែងយល់អំពីសុខទុករបស់រាស្ត្រ ដាច់ខាតមិនត្រូវយកអំណាចទៅគៀបសង្កត់រាស្ត្រជាដាច់ខាត ។ ដោយឡែក លោក នួន ប៊ុន ថុល អភិបាលក្រុងកោះរ៉ុង និង លៀម សុដា អភិបាលរងខេត្ត បានគូសបញ្ជាក់ដោយខ្លីថា ការចុះមកវាស់វែងនេះ គឺជាការស្រង់ទិន្និន័យជាបណ្តោះអាសន្នទេ ប្រសិនជាន់លើដីកម្មសិទ្ឋបងប្អូនប្រជាពលរដ្ឋណា ក្រុមការងារនិង កាត់ឃ្វៀលទាមភាពជាក់ស្តែង ឯ ចំពោះរឿងកាត់របងបន្លាលួសនោះលោក អភិបាលរងពុំបានបំភ្លឺនោះទេ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19221 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137610 នាក់
សរុបទាំងអស់​ 10563358 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់