​​
​ម៉ាស់ធ្វើចេញពីក្រម៉ាខ្មែរបោកទឹកប្រើបានយូ មាន3ជាន់នឹង2ជាន់
ដោយ លោក តែម កយ - Thu,05 March 2020 (Time 08:37 PM)

ភ្នំពេញស៖ប្រិយមិត្តជ្រាបហើយថា មេរោគសម័យថ្មី Covid 19 ដែលមានប្រភពចេញពីប្រទេសចិននៅស្រុកវ៉ូហាន ដែលកំពុងតែវាយប្រហាប្រទេសចិនយ៉ាងខ្លាំងរហូតឆ្លងចេញទៅតាម ប្រទេសនានានៅលើពិភពលោក ដោយក្នុង

នោះមានប្រទេសកូរ៉េកំពុងតែកើតច្រើនខណះពេលប្រទេសនានា កំពុងឆ្លង។ មេរោគប្រភេទថ្មី នេះត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសអាសន្នហើយ ដោយមានអ្នកឆ្លងជាច្រើននឹងអ្នកស្លាប់ក៏ចេះតែកើន

ឡើងបន្តបន្ទាប់ ព្រោះថា មិនទាន់មានអ្នកវិទ្យាសាស្ត្រាណាម្នាក់អាចរកឃើញថ្នាំព្យាលបាល់នឹងបង្ការនៅឡើយទេ។ ក្រោយពីផ្ទុះមេរោគប្រភេទថ្មីហើយនោះ ម៉ាស់ដែលពាក់ការពារនោះក៏ខ្វះខាត់ ផលិតមិនទាន់អ្នកប្រើ

ប្រាស់នោះទេ រហូតដល់មានកន្លែងមួយចំនួនលក់ដំឡើងថ្លៃទៀតផង។ តែយ៉ាងណាមិញប្រទេសកម្ពុជាយើងក៏ខ្វះខាត់មាស់ការពារផងដែរ។ អ្វីដែលប្រជាជនខ្មែរភ្ញាក់ផ្អើលនោះត្រង់ថា មានកូនខ្មែរម្នាក់បានបង្ហោះលក់


ម៉ាស់ដែលធ្វើចេញពីរក្រម៉ា ជាផលិតផលកូនខ្មែរ ដោយមានអ្នកលេងហ្វេសប៊ុកជាច្រើនបានស៊ែរចែករំលែកគ្នាដោយបង្ហាញពីការគាំទ្រផលិតផលក្នុងស្រុក តោះមានម៉ាស់កន្សែងបោកទឹកបានប្រើបានយូ។