​​
​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង ហ្វឹកហាត់បុគ្គលិកពេទ្យពីរបៀបប្រើឯកសណ្ឋាន និងសំភារៈផ្សេងៗ ដេីម្បី​ត្រៀមប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19
ដោយ លោក អុិត សាផល - Fri,06 March 2020 (Time 03:47 PM)

បាត់ដំបង៖ខណៈដែលជំងឺខូវីដ១៩ កំពុងតែរាតត្បាតទូទាំងពិភពលោក ថ្មីៗនេះមន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្តី​អំពី​ វីរូស​កូរ៉ូ​ណា​ប្រភេទ​ថ្មី​ (COVID-19) ដល់​បុគ្គលិក​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង​ ដេីម្បី​ត្រៀម​ឆ្លេីយ​តប​ទៅ​នឹង​ការ​ចម្លង​មេរោគ​កូរ៉ូ​ណា​ COVID-19។ ដោយក្រុមគ្រូពេទ្យដែលជាសមាជិក​ក្រុម​ឆ្លេីយ​តប​បន្ទាន់​ (RRT) ត្រូវបានបណ្តុះបណ្តាលបន្ថែមពីរបៀបពាក់ម៉ាស ពាក់ឯកសណ្ឋានការពារខ្លួន ក្នុងករណីដែលមានការសង្ស័យអ្នកជំងឺកំពុងមានវីរុសខូវីដ។

សូមបញ្ជាក់ថាខណៈដែលជនជាតិជប៉ុនមានផ្ទុកមេរោគ ​Covid-19 ក្រុមមន្រ្តីសុខាភិបាលថ្នាក់ជាតិ​ ថ្នាក់ខេត្ត និងអាជ្ញាធរខេត្តសៀមរាបបានរកឃេីញអ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ ។ រហូតដល់ម៉ោង​​ល្ងាច​ ថ្ងៃទី​៥​ មីនា​ ២០២០​ កម្ពុជាមិនទាន់រកឃេីញ​ករណីថ្មីនៅឡេីយទេ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 19231 នាក់
ម្សិលមិញ ​ 19015 នាក់
សប្តាហ៍នេះ​ 137620 នាក់
សរុបទាំងអស់​ 10563368 នាក់

ការពិតតារាកំប្លែង អាក្លូ មានទ្រព្យសម្បត្តិ ៣.៥លានដុល្លារ,មានវីឡា, សណ្ឋាគារ និងឡានជាច្រើន

(មានវីដេអូ)ប្រជាពលរដ្ឋរស់នៅភូមិសុខសាន្ត ស្រុកកោះរ៉ុង ជាង២០០គ្រួសារមានទុក្ខមិនសុខចិត្តលើលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារចំរុះចុះវាស់វែងនិងបំផ្លាញរបងពួកគាត់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន ដែលមានទឹកប្រាក់សរុប ៣១០លានដុល្លារ

ក្នុងមួយថ្ងៃមនុស្ស៧៩៣នាក់ថ្មីទៀតបានស្លាបអីតាលីស្លាប់កើនដល់ ៤៨២៥នាក់

ក្រសួងសុខាភិបាលរកឃើញ អ្នកឆ្លងជំងឺ Covid-19 ចំនួន១០នាក់ថ្មីបន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបកើនដល់៤៧នាក់