​​
​មន្ត្រីយោធាបំរើការងារក្នុងអង្គភាពពេទ្យយុទ្ធភូមិភាគទី 5ម្នាក់ស្លាប់ក្រោយពីទទួលគ្រោះថ្នាក់ចរាចរណ៍
ដោយ លោក អុិត សាផល - Sat,11 April 2020 (Time 07:51 AM)

ខេត្តបាត់ដំបង៖នៅថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២០ វេលាម៉ោង ២០ និង ៤០ នាទី នៅលើផ្លូវជាតិ ៥៧បេ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្ត និងម៉ូតូ ក្នុងដំណើរច្រាស់ទិសគ្នា) ដោយរថយន្តម៉ាក តូយូតា កាមរី ហាយព្រីត ពណ៍ទឹកប្រាក់ ផ្លាកលេខ 2V-5760 ភ្នំពេញ បើកបរដោយឈ្មោះ ពេជ្រ យួធីម ភេទ ប្រុសអាយុ ៣៣ ឆ្នាំ រស់នៅភូមិតាស្តា ឃុំ តាស្តា ស្រុក សំពៅលូន បើករថយន្តពីទិសខាងលិចទៅទិសខាងកើត ទៅដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកនឹងម៉ូតូ ម៉ាកហុងដា ឌ្រីម ពណ៍ ខ្មៅផ្លាកលេខ 1F-17 09 ប.មានជយ័ បើកបរដោយឈ្មោះ ឆេង ចេក ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិ កូនភ្នុំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន (បើកពីទិសខាងកើតមកទិសខាងលិច ) ច្រាសទិសគ្នា ករណីគ្រោះថ្នាក់នេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយខ្មែរ ( មូលហេតុ អ្នកបើកបររថយន្តមិនប្រកាន់ស្តាំ មានល្បឿនលឿន លើផ្លូវកោង បណ្តាលអោយជ្រុលទៅបុកម៉ូតូ រួចធ្លាក់ថ្នល់ក្រឡាប់ ) ។អ្នកបើកបររថយន្តរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ចំណែករថយន្តនិងម៉ូតូទាំងពីរគ្រឿង បានខូចខាតស្ទើទាំងស្រុង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក សំពៅលូនដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18008 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135825 នាក់
សរុបទាំងអស់​ 11651031 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង