​​
​សង្វៀនជល់មាន់ស្រុកជើងព្រៃបើកលេងវិញយ៉ាងរលូនសង្ស័យថាជាឆ្នាំងបាយរបស់សមត្ថកិច្ច
ដោយ លោក តែម កយ - Sat,11 April 2020 (Time 05:59 PM)

ខេត្តកំពង់ចាម= ទីតាំងសង្វៀនល្បែងភ្នាល់ជល់មាន់ និងវង់អាប៉ោង នៅក្នុងភូមិត្រពាំងឫស្សី ឃុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ចាម(បិតបានតែមួយរយៈពេលខ្លីឥឡូវបើកវិញដដែល) ហេតុអ្វីបានជាលោក គីម ពៅហុង បើកភ្នែកមើល និងបង្ក្រាប សង្វៀនជល់មាន់នេះ ឬមួយក៏ មានភាគជាមួយម្ចាស់បនល្បែងនេះដែរ ឬយ៉ាងណាបានជាមិនហ៊ានបង្ក្រាប? បើទោះបីជាបច្ចុប្បន្នមេរោគកូវីដ១៩កំពុងតែវាយលុកប្រជាពលរដ្ឋកម្ពុជាយើង រងគ្រោះគ្រប់ទីកន្លែង ដោយក្នុងនោះដែររាជរដ្ឋាភិបាលកម្ពុជាបានហាមមិនអោយមានការប្រមូលផ្តុំគ្នាដើម្បីជៀសវាងការឆ្លងរាលដាលពីមេរោគវីត១៩ យ៉ាងនេះក្តី ក៍សង្វៀនភ្នាល់ជល់មាន់ដែលគេដាក់ការសង្ស័យថាជារបស់ឈ្មោះ គីម ពៅហុង ជាមន្ត្រីនគរបាល មានចូលភាគហ៊ុន ហើយកាងពីក្រោយ និងមានអស់លោកជាមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មួយចំនួនទៀតចាំទទួលលាភ ដែលជាថ្នូរមិនបង្ក្រាប ដោយបច្ចុប្បន្នទីតាំងបនល្បែងខាងលើនេះកំពុងតែបើកលេងយ៉ាងអនាធិបតេយ្យខណៈពេលដែលលោក ប្រាក់ សុគន្ធ អធិការស្រុកជើងព្រៃធ្វើមិនដឹង តាមពិតលោក ហេង ហៅ ព្រៃគ្រាន់តែជាអ្នកកាន់កញ្ចប់ចែកចាយតែប៉ុណ្ណោះចំពោះម្ចាស់ទីតាំងនិងម្ចាស់ភាគហ៊ុនគឺជាសមត្ថកិច្ច។

បើយោងតាមប្រភពព័ត៌មានបាននិយាយតៗគ្នាដែលគេសង្ស័យថា អធិការរង គីម ពៅហុង នឹងឈ្មោះ គ្រី ជាមន្ត្រីប៉ូលីសសេដ្ឋកិច្ចខេត្តកំពង់ចាមជាអ្នកមានភាគហ៊ុនជាមួយទើបធ្វើអោយលោកអធិការនគរបាលស្រុក មិនហ៊ានបង្ក្រាបហើយក៏បណ្តោយឲ្យមានការបើកបនល្បែងស៊ីសងខុសច្បាប់ នៅក្នុងមូលដ្ឋាននៃទឹកដីស្រុកជើងព្រៃនេះ។

សូមបញ្ជាក់ថាទីតាំងជល់សង្វៀនភ្នាល់ជល់មាន់ និងអាប៉ោង ដែលស្ថិតនៅក្នុងភូមិឃុំខាងលើ បើកលេងយ៉ាងចំហរ ហើយពេលខ្លះមានការផ្លាស់ប្តូរទីតាំងម្តងម្កាលតែនៅក្បែរៗគ្នាដដែលមិនមានរំខានដល់លោក អភិបាលស្រុក លោកអធិការនគរបាលស្រុក និងមេអាវុធហត្ថស្រុកនោះទេ ដែលជាហេតុធ្វើឲ្យមហាជន រិះគន់យ៉ាងចំៗថា អស់លោកបានទទួលលុយពីបនល្បែងនោះហើយទើបសម្ងំស្ងៀមបែបណាក្តី ក៍អស់លោកមិនខ្ចីខ្វល់ពីការរិះគន់ឡើយ ។

ជាក់ស្តែងបនល្បែងស៊ីសង ដែលមានទាំងអាប៉ោង និងជល់មាន់ នៅភូមិត្រពាំងឫស្សី ឃុុំសំរោង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះគេមិនដែលឃើញមានការបង្ក្រាបទាល់តែសោះហើយបើកលេងជារៀងរាល់ថ្ងៃតែម្តង ទើបធ្វើអោយលោក គីម ពៅហុង ដែលជាម្ចាស់បនល្បែងរូបនេះបានដៃដោយមិនខ្លាចរអាសូម្បីតែបន្តិចព្រោះថាលោកជាសមត្ថកិច្ចស្រាប់ ចំនុចនេះហើយទើបធ្វើឲ្យមានការដាក់ការសង្ស័យថា លោក គីម ពៅហុង និងឈ្មោះ គ្រី ពិតជាមានភាគហ៊ុន ហើយក៏ជាម្ចាស់បនល្បែងផងដែរនិងអធិការស្រុកបានសើមមាត់សើមករ និងបនល្បែងស៊ីសងមួយនេះ។

ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា សកម្មភាព និងទង្វើអសមត្ថភាពរបស់លោកអធិការស្រុក និងលោកអភិបាលស្រុក បានកំពុងតែអនុវត្តផ្ទុយពី បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ឲ្យអាជ្ញាធរ សមត្ថកិច្ចទាំង៣ប្រភេទ និងប្រជាពលរដ្ឋ រួមទាំងបង្កើតក្រុមស្ម័គ្រចិត្តប្រជាការពារ ភូមិឃុំ នៅក្នុងមូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាពទាំង៩ចំណុច តែលោកទាំង២ មិនបានគិតចំនុចទាំងនេះទេមានតែ បណ្តែតបណ្តោយឲ្យមានការ បើកបនល្បែងស៊ីសងដោយខុសច្បាប់ទៅវិញ។

សូមបញ្ជាក់ផងដែរថានៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីអ្នកសារព័ត៌មានយើងបានទទួលសេចក្តីរាយការណ៍មកថាទីតាំងនេះបានបើកលេងបន្តទៀតហើយនោះក្រុមការងារយើងបានទូរស័ព្ទទៅលោក អធិការរង គីម ពៅហុង តែលោក គីម ពៅហុង បានឆ្លើយថាច្រឡំលេខទៅវិញបែបនេះរឹតតែធ្វើអោយអ្នកសារព័ត៌មានយើងខ្ញុំកាន់តែឆ្ងល់ថែមទៀតថាហេតុអ្វីបានជាលោកឆ្លើយថាច្រឡំលេខឬមួយក៏លោកមិនចង់ទទួលយកសេចក្តីរាយការណ៍នឹងការសុំបំភ្លឺពីអ្នកសារព័ត៌មាន?

ប្រជាពលរដ្ឋ បានសម្តែងនូវការព្រួយបារម្ភណ៍ ប្រាប់សារព័ត៌មាន យើងថា ខណៈពេលនេះដែលបនល្បែងស៊ីសង បានកើតឡើងនៅទឹកដីភូមិឃុំខាងលើនេះ ជាហេតុបណ្តាលឲ្យមានជម្លោះ និងប្រើអំពើហឹង្សាក្នុងគ្រួសារ និងជាដើមកំណើតនូវពពួកចោរលួច ចោរប្លន់ កាប់សម្លាប់គ្នា និងបាត់បង់ដីធ្លី ព្រាត់ប្រាស់ប្រពន្ឋកូន ដោយសារតែល្បែងស៊ីសង និងសំណូមពរ ឲ្យលោក ឯម កុសល ដែលជាស្នងការខេត្តកំពង់ចាមនិងជាពិសេស និងលោក អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម មេត្តាជួយលុបបំបាត់ល្បែងស៊ីសងទាំងនេះផង ជាពិសេសសូមគោរពអោយបានរាល់បទបញ្ជារបស់ថ្នាក់លើ ។

សូមបញ្ជាក់ថានេះជារូបភាពចាស់មែនតែទីតាំងខាងលើនោះនៅតែលេងដដែល ៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 21371 នាក់
ម្សិលមិញ ​ 17594 នាក់
សប្តាហ៍នេះ​ 138960 នាក់
សរុបទាំងអស់​ 15137424 នាក់

ពិធីអបអរសាទរប្រកាសចូលកាន់មុខតំណែងរបស់ លោកស្រីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី

សម្តេច​តេ​ជោ ហ៊ុន សែន ​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ (មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​)

លោក អ៊ុយ សុធាវី អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ និងការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ដោយគិតគូរពីមនុស្សចាស់

កម្ពុជា បានត្រៀមរៀបចំម៉ាស និងសម្ភារវេជ្ជសាស្ត្រមួយចំនួន ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា

ស្ត្រីម្នាក់បានស្លាប់ទាំងដែលមិនបានឃើញមុខកូនបន្ទាប់ពីវះកាត់សម្រាលកូនចំនួនបីលើកហើយកូនក៍កំពុងនៅក្នុងមន្ទីពេទ្យនៅឡើយ