​​
​កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងស្ទាវ១៥នាក់ ប្រមូលផ្តុំគ្នាបង្កភាពអាណាធិបតេយ្យ
ដោយ លោក តែម កយ - Sat,11 April 2020 (Time 06:39 PM)

បន្ទាយមានជ័យ៖ មានក្មេងស្ទាវ១៥នាក់ ដើរលេងដាច់យប់យ៉ាងអាណាធិបតេយ្យ ឡូឡា បង្កភាពអសន្តិសុខ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតឃាត់ខ្លួនទាំងយប់រំលងអាធាត្រ ឈានចូលថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២០ នៅចំណុចក្បែររង្វង់មូលក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិ/សង្កាត់/ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចអាវុធហត្ថបានប្រាប់ថា នៅពេលដែលកម្លាំងដើរល្បាតការពារសន្តិសុខជូនប្រជាពលរដ្ឋ នៅពេលយប់ ស្រាប់តែជួបប្រទះក្រុមក្មេងទំនើងខាងលើ ផ្តុំគ្នាអង្គុយលេង ខ្លះស្រែកឡូឡា ហ៊ោកញ្ជ្រាវ បង្កភាពអានាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងជាមុខសញ្ញាគ្រឿងញៀន ទើបមានការឃាត់ខ្លួនតែម្តង។
សមត្ថកិច្ចអាវុធហត្ថបាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្រុម​ក្មេង​ទំនើង​ចំនួន​១៥​នាក់ ដែល​កម្លាំង​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ទីបញ្ជាការ​ក្រុង​រួច​ហើយ បាន​ធ្វើការ​អប់រំ​ណែនាំឲ្យបញ្ឈប់ការប្រមូលផ្តុំគ្នា និងទង្វើណាដែលធ្វើឲ្យអសន្តិសុខ​ រួចហៅ​ជាង​មក​ឲ្យ​កាត់សក់​ឲ្យ​ខ្លី​គ្រប់​ៗ​គ្នា ទើបឲ្យ​អាណាព្យាបាល​មក​ធ្វើ​កិច្ចសន្យាធានា​យក​ពួក​គេ​ទៅ​ផ្ទះវិញ​៕

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18006 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135823 នាក់
សរុបទាំងអស់​ 11651029 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង