​​
​ជនសង្ស័យពីរនាក់បន្ទាប់ពីឆក់កាបូបពីជនរងគ្រោះរួច ត្រូវបានកម្លាំងកា រិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្របួចបាន។
ដោយ លោក អុិត សាផល - Tue,14 April 2020 (Time 09:27 AM)

ខេត្តបាត់ដំបង៖ដោយអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និង មានការសម្របសម្រួលទៅលើនីតិវិធីពី លោក នួន សានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី 13 ខែមេសា ឆ្នាំ 2020 វេលាម៉ោង 09:15 នាទី នៅចំណុចភូមិសូភី1 សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ទោ ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប សហការជាមួយកម្លាំងជំនាញចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់កាបូប ) មួយករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន 2 នាក់
1. ឈ្មោះ អ៉ឹម រដ្ឋា ហៅ តយ ភេទប្រុស អាយុ 37 ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ។
2.ឈ្មោះ លី សុភ័ក្រ ភេទប្រុស អាយុ 29 ឆ្នាំមានទីលំនៅភូមិសុភី1 សង្កាត់រតនៈ ក្រុងបាត់ដំបងខេត្តបាត់ដំបង។

តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង 02 នាក់ខាងលើ បានឆ្លើយសារភាពថា ៖ ខ្លួនបានធ្វើសកម្មភាពលួចចំនួន 3 លើក
- លើកទី1 ខ្លួនបានធ្វើសកម្មភាព ( ឆក់កាបូប ) នៅចំណុចភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំខេត្តបាត់ដំបង កាលពីថ្ងៃទី 4 ខែមេសាឆ្នាំ 2020 វេលាម៉ោងប្រហែល 05:00 នាទី ទៀបភ្លឺ បានលុយចំនួន 40 ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកអូប៉ូមួយគ្រឿង ។
- លើកទី 2 ខ្លួនបានធ្វើសកម្មភាព ( ឆក់កាបូប ) នៅចំណុចទួលប៉ោយចារ ភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី 6 ខែមេសាឆ្នាំ 2020 វេលាម៉ោងប្រហែល 11:30 នាទី បានលុយចំនួន 7 ម៉ឺនរៀល និងអត្តសញ្ញាណប័ណ្ណចំនួន 2 សន្លឹក ។
- លើកទី 3 ខ្លួនបានធ្វើសកម្មភាព ( លួចរទេះដឹកម៉ាស៊ីនកិនទឹកអំពៅ ) នៅចំណុចភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង នៅថ្ងៃទី13 ខែមេសា ឆ្នាំ 2020 វេលាម៉ោងប្រហែល 03:00 នាទី ទៀបភ្លឺ ។

វត្ថុតាងដកហូតរួមមាន ៖
- រទេះដឹកម៉ាស៊ីនកិនទឹកអំពៅចំនួន 1
- កាបូបពណ៌ខ្មៅដែលជនសង្ស័យធ្វើសកម្មភាពឆក់បានចំនួន 1

បច្ចុប្បន្ន៖ជនសង្ស័យរួមទាំងវត្ថុតាងខាងលើការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17990 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135807 នាក់
សរុបទាំងអស់​ 11651013 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង