​​
​ប្រធានការិយាល័យចរាចរណ៍ប្តេជ្ញាដឹកនាំបំពេញភារកិច្ច ស្របតាមជំនាញនិងច្បាប់សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំ
ដោយ លោក តែម កយ - Tue,28 April 2020 (Time 07:10 AM)

ខេត្តបាត់ដំបង៖ ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកថ្មី លោកវរសេនីយ៍ទោ ចាន់ សុធី បានអោយអ្នកយកព័ត៌មានយើងដឹងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះថា ក្នុងតួនាទីនិងភារកិច្ចរបស់លោកជានាយ​ការិយា​ល័យនេះ លោកប្តេជ្ញាដឹកនាំបំពេញភារកិច្ច ស្រ​បតាមជំនាញនិងច្បាប់ដែលបានកំណត់ ធ្វើយ៉ាងណាសំដៅកាត់បន្ថយឲ្យបានល្អប្រសើរនូវករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកស្របតាមការអំពាវនាវរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរ​បាលជាតិ និងក្រសួងមហាផ្ទៃ ក៏ដូចជារាជ​រដ្ឋាភិ​បាលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

ការប្តេជ្ញាលើកឡើងបែបនេះដោយអនុវត្តតាមមតិណែនាំរបស់ឯកឧត្តម ឧត្តម​សេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិដឹកនាំរបស់លោកស្នងការរងទទួលផែននិង​លោកស្នងការរងទទួលដឹកនាំការិយាល័យជំ​នាញចរាចរណ៍ផ្លូវគោកខេត្ត ក្នុងការចុះឃាត់និងនាំយកនូវរថយន្តដែលធ្វើចរាចរណ៍លើដងផ្លូវក្នុងក្រុងបាត់ដំបង ដែលមានផ្ទុកនិងដឹកទំនិញសំពីងសំពោងខុសនឹងច្បាប់ស្តីពី​ចរា​ចរណ៍ផ្លូវគោកដែលមន្រ្តីនគរបាលកំពុងអនុវត្តរាល់ថ្ងៃ។

លោកប្រធានការិយាល័យដដែលបានបន្តថា គ្រប់រថយន្តកំហុសដែលបាននាំយកមកកាន់ការិយាល័យចរាចរណ៍ ម្ចាស់រថយន្តទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើកំណត់ហេតុ​សាកសួរ និងបានធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្ម
ភាពបែបនេះតទៅទៀត ហើយក្នុងករណីម្ចាស់រថយន្តនៅតែបន្តប្រព្រឹត្តិល្មើសច្បាប់នោះ និងត្រូវអនុវត្តស្របតាមច្បាប់ដោយមិនអនុគ្រោះឬលើកលែងឡើយ ក្រៅពីនេះក៏បានតម្រូវឲ្យធ្វើការផ្ទេរចេញនូវទំនិញដែលផ្ទុកសំពីងសំពោងនោះចេញពីរថយន្តមុននឹងធ្វើការផាកពិន័យស្រប​ទៅតាមបទបញ្ញាតិនៃច្បាប់ទើបអនុញ្ញាតឲ្យចាកចេញ។

លោកបន្តថា ជាមួយនឹងការរឹតបន្តឹងនូវយានយន្តដឹកសំពីងសំពោងនេះ នៅមានកត្តាល្មើសច្បាប់ចរាចរណ៍ជាច្រើនទៀតដែលកំពុងកើតមាន ហើយការប្តេជ្ញាចិត្តក្នុងការអនុវត្តនូវភារកិច្ចរបស់មន្រ្តីអនុវត្តច្បាប់នេះ ចាំបាច់ត្រូវមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់យានទាំងអស់ សូមបញ្ឈប់នូវករណីដឹកសំពីងសំពោងបន្តទៅទៀតព្រោះថានៅតែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះការអនុវត្តនូវខ្លឹមសារអនុក្រិត្យថ្មីរបស់រាជរដ្ឋាភិបាលស្តីពីការអនុវត្តវិធានការផាក​ពិន័យអន្តរការណ៍ចំពោះបទល្មើសចរាចរ​ណ៍​ផ្លូវ​គោកដែលនឹងត្រូវចាប់ផ្តើមអនុវត្តហើយ ពេលនោះការផាកពិន័យចំពោះអំពើល្មើសច្បាប់នឹងមានចំនួនទឹកប្រាក់ច្រើនដូច្នេះសូមចូលរួមគោរព​ច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីអាយុជីវិតបង​ប្អូននិងដើម្បីសង្គមជាតិយើងទាំងមូលពិសេស​កុំឲ្យអស់ប្រាក់ដោយករណីផាកពិន័យនេះផងដែរ។

គួរបញ្ជាក់ថា នៅក្នុងខែមេសា ឆ្នាំ២០២០នេះ ក្រុមត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេសរបស់មន្ត្រីការិយាល័យជំនាញ ចុះអនុវត្តត្រួតពិនិត្យបានចំនួន២០លើកស្មើរថយន្តសរុបចំនួន ១៩១២គ្រឿង ក្នុងនោះរកឃើញត្រឹមត្រូវតាមច្បាប់ចំនួន ១,១១៨ គ្រឿង
-កាត់ទ្រុងជាក់ស្តែងចំនួន ០៣គ្រឿង -ដោះរានក្រោយរថយន្តដឹកអ្នកដំណើរធុនតូចចំនួន ០១គ្រឿង -យានយន្តគ្មានផ្លាកលេខចំនួន០៤ គ្រឿង -ផ្ទុកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន ៩២គ្រឿង -ខ្វះឯកសាចំនួន ៥៤២ គ្រឿង -គ្មានប័ណ្ណបើកបរចំនួន ៦៨គ្រឿង -ប្រើប័ណ្ណបើកបរខុសប្រភេទចំនួន ១១៣គ្រឿង និងដោះភ្លើងខុសបច្ចេកទេស ចំនួន១៩គ្រឿង ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 17988 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135805 នាក់
សរុបទាំងអស់​ 11651011 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង