​​
​ជនសង្ស័យ ០៣ នាក់រួមនិងថ្នាំញៀនមួយចំនួនធំត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនក្របួចបាន
ដោយ លោក អុិត សាផល - Fri,01 May 2020 (Time 10:41 AM)

ខេត្តបាត់ដំបង៖ ដោយមានការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូន ។

ជាក់ស្ដែងនៅថ្ងៃទី ៣០ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣៥នាទី នៅចំណុចភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន កម្លាំងប្រឆាំងគ្រឿងញៀនរបស់អធិការដ្ឋាននគរបាលស្រុក បានបង្ក្រាបករណី រក្សាទុកនិងចែកចាយគ្រឿងញៀនហាមឃាត់ខុសច្បាប់ ចំនួន០១ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ : ១.ឈ្មោះ គង់ វុទ្ធី (ធី) ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិប្រឡាយប្រាក់ ឃុំអង្គរបាន ស្រុកសំពៅលូន , ២.ឈ្មោះ ប៊ុន ម៉ាលីស ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន , ៣.ឈ្មោះ ង៉ូវ សា ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅភូមិពោជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដកហូតវត្ថុតាងរួមមាន ÷
-ថ្នាំញៀនម៉ាទឹកកកចំនួន 5 ថង់
-ថ្នាំញៀនយ៉ាម៉ាចំនួន 378 គ្រាប់
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនលក់
ចំនួនពីរគ្រឿង ,
-ម៉ូតូចំនួន 01 គ្រឿង
-ប្រាក់រៀលចំនួន 01 លានរៀល ,
ប្រាក់បាតចំនួន 5.000 បាត ។

បច្ចុប្បន្ន៖ជនសង្ស័យ និង វត្ថុតាង កម្លាំងជំនាញប្រឆាំងគ្រឿងញៀននគរបាលស្រុកសំពៅលូនកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបង ចាត់ការទៅតាមនីតិវិធីច្បាប់ ។

ចំនួនអ្នកទស្សនា
ថ្ងៃនេះ​ 18013 នាក់
ម្សិលមិញ ​ 18964 នាក់
សប្តាហ៍នេះ​ 135830 នាក់
សរុបទាំងអស់​ 11651036 នាក់

បង្ក្រាបករណីជួញដូរគ្រឿងញៀននិងអាវុធឆ្លងដែន នៅភ្នំពេញ

លោក ឧត្តមសេនីយ៍ត្រី សុខ គីមសឿន ដឹកនាំកងកម្លាំង ឈូសឆាយធ្វើរបង ចាក់ដីបំពេញទីបញ្ជាការទិសទី២

មិនមែនថៃបាញ់ទេគឺពលករខ្មែររងគ្រោះមុតបន្លាលួសរបួសដោយខ្លួនឯង

ថៃព្រមរុះរើរោងចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីផ្សព្វផ្សាយ សេចក្តីណែនាំ ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឲ្យឆ្លងដែនដោយខុសច្បាប់ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង